ខ្មែរប៉ុស្ដិ៍ Close

លោក ត្រាំ អ៊ីវតឹក ស្នើសុំធនាគារអភិវឌ្ឍន៍អាស៊ី ជួយគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្សផ្នែកបច្ចេកវិទ្យាគមនាគមន៍

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៦ ខែកុម្ភៈ ឆ្នាំ២០១៩ ព័ត៌មានទូទៅ 504
លោក ត្រាំ អ៊ីវតឹក ស្នើសុំធនាគារអភិវឌ្ឍន៍អាស៊ី ជួយគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្សផ្នែកបច្ចេកវិទ្យាគមនាគមន៍លោក ត្រាំ អ៊ីវតឹក ស្នើសុំធនាគារអភិវឌ្ឍន៍អាស៊ី ជួយគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្សផ្នែកបច្ចេកវិទ្យាគមនាគមន៍

នៅរសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអនុញ្ញាតឱ្យលោកស្រី Sunniya Durrani-Jamal នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ នាឱកាសជំនួបនេះ លោករដ្ឋមន្ត្រី បានមានមតិស្វាគមន៍ និងថ្លែងអំណរគុណ ដែលធនាគារអភិវឌ្ឍន៍អាស៊ីតែងតែយកចិត្តទុកដាក់ និងជួយជ្រោមជ្រែងដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍ និងកាត់បន្ថយភាពក្រីក្រ។

លោករដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក ក៏បានលើកឡើងអំពីស្ថានភាពបច្ចុប្បន្ន និងការរីកចម្រើននៃវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ទូរគមនាគមន៍ និងប្រៃសណីយ៍ ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបច្ចុប្បន្ន បណ្ដាញខ្សែកាប្លិ៍អុបទិក មានប្រវែងប្រមាណជាង ៤ម៉ឺនគីឡូម៉ែត្រទូទាំងប្រទេស។

លោកស្រីនាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា ក៏បានកោតសរសើរដល់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំប្រឹងប្រែងអភិវឌ្ឍន៍ប្រទេសកន្លងមក ហើយធនាគារអភិវឌ្ឍន៍អាស៊ី គឺជាដៃគូអភិវឌ្ឍន៍យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា។ បេសកកម្មរបស់លោកស្រី គឺដើម្បីជួបពិភាក្សាការងារជាមួយបណ្ដាមន្ត្រីជាន់ខ្ពស់ នៃប្រទេសកម្ពុជាក្នុងការពិភាក្សាការងារ និងប្រមូលធាតុចូល សម្រាប់ការរៀបចំចងក្រង ផែនការយុទ្ធសាស្ត្រ នៃភាពជាដៃគូ ២០១៩-២០២៣។

លោករដ្ឋមន្ត្រី ក៏បានជម្រាបជូនភ្ញៀវនូវអាទិភាពសំខាន់ៗដែលរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បាននិងកំពុងយកចិត្តទុកដាក់ ដើម្បីត្រៀមខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថល និងបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤។ ក្នុងនោះការរៀបចំគោលនយោបាយ បទដ្ឋានគតិយុត្តនានាដើម្បីទ្រទ្រង់ហិរញ្ញវត្ថុឌីជីថល រដ្ឋាភិបាលឌីជីថល e-Commerce ការអភិវឌ្ឍធនធានមនុស្ស ការតភ្ជាប់ឌីជីថល ការពង្រីកវិសាលភាពនៃសេវាប្រៃសណីយ៍ជាដើម គឺជាកិច្ចការសំខាន់ៗ ដែលក្រសួងបាននិងកំពុងផ្តោតការយកចិត្តទុកដាក់។

លោក ត្រាំ អ៊ីវតឹក ក៏បានស្នើសុំដល់ធនាគារអភិវឌ្ឍន៍អាស៊ី ក្នុងការផ្តល់កិច្ចសហការផ្នែកបច្ចេកទេសក្នុងការតាក់តែងគោលនយោបាយ និងបទដ្ឋានគតិយុត្ត ក៏ដូចជាការអភិវឌ្ឍធនធានមនុស្ស ផ្នែកបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងស្នើសុំនូវការបន្ត កិច្ចសហប្រតិបត្តិការបន្ថែមទៀត លើគម្រោងដែល ADB បានអនុវត្ត និងសម្រេចបាននៅក្នុងតំណាក់កាលកន្លងមក ដូចជាគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មនៅជុំវិញតំបន់បឹងទន្លេសាបជាដើម៕

អត្ថបទទាក់ទង