ខ្មែរប៉ុស្ដិ៍ Close

លោក គង់ គាំ បង្ហាញគោលការណ៍បំផ្លាញ ៥ចំណុចរបស់ទណ្ឌិត សម រង្ស៊ី ហើយទស្សន៍ទាយថា គ្មានការលើកលែងទោសឲ្យទណ្ឌិតរូបនេះដាច់ខាត

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអាទិត្យ ទី៣ ខែកុម្ភៈ ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 1324
លោក គង់ គាំ បង្ហាញគោលការណ៍បំផ្លាញ ៥ចំណុចរបស់ទណ្ឌិត សម រង្ស៊ី ហើយទស្សន៍ទាយថា គ្មានការលើកលែងទោសឲ្យទណ្ឌិតរូបនេះដាច់ខាតលោក គង់ គាំ បង្ហាញគោលការណ៍បំផ្លាញ ៥ចំណុចរបស់ទណ្ឌិត សម រង្ស៊ី ហើយទស្សន៍ទាយថា គ្មានការលើកលែងទោសឲ្យទណ្ឌិតរូបនេះដាច់ខាត

លោក គង់ គាំ អតីតប្រធានគណបក្សសមរង្ស៊ី និងជាមនុស្សជំនិតរបស់ទណ្ឌិត សម រង្ស៊ី និងបច្ចុប្បន្នជាប្រធានកិត្តិយសគណបក្សឆន្ទៈខ្មែរ បានលើកឡើងអំពីគោលការណ៍ចំនួន ៥ចំណុច ដែលសុទ្ធតែជាគោលការណ៍កុហក និងបំផ្លាញទាំងអស់របស់លោក សម រង្ស៊ី។ ជាងនេះទៅទៀត លោកថា គឺគ្មានដាច់ខាតចំពោះការស្នើសុំលើកលែងទោសលើកទីបីឲ្យទណ្ឌិត សម រង្ស៊ី ព្រោះមានការប្តេជ្ញាច្បាស់លាស់រួចហើយ។

លោក គង់ គាំ អតីត ប្រធានកិត្តិយសគណបក្សឆន្ទៈខ្មែរ នៅរសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានសរសេរនៅក្នុងផេកហ្វេសប៊ុករបស់លោកឲ្យដឹងថា គោលការណ៍ ឬយុទ្ធសាស្ត្រ ៥ចំណុចរបស់ប្រធានស្តីទីនៃ (មួយចំហៀង CNRP រលាយ) គឺជាអំពើបំពានសីលប្រាំ៖ ១- កុហកបោកប្រាស់ ២- ការពារនីទណ្ឌភាព ៣- បំផ្លាញអនាគតអ្នកប្រជាធិបតេយ្យ ៤-សន្និដ្ឋិភាព យកបរទេសចោលខ្មែរ និង ៥- ស្រវឹង វង្វេងយកខ្មៅជាស។

លោក គង់ គាំ ទស្សន៍ទាយថា ដាច់ខាតគ្មានការស្នើសុំលើកលែងទោសលើកទីបីឲ្យទណ្ឌិត សម រង្ស៊ី ព្រោះមានការប្តេជ្ញាច្បាស់លាស់រួចហើយ។ លោកសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា រដ្ឋសភានីតិកាលទី៦ រាជរដ្ឋាភិបាលអាណត្តិទី៦ ដំណើរការជាធម្មតាដល់ទីបញ្ចប់។

ទន្ទឹមគ្នានេះលោក គង់ គាំ ទស្សន៍ទាយថា ពិតជាគ្មាន CNRP ជាថ្មីវិញ និងគ្មានអតីតអ្នកនយោបាយសំខាន់ៗ (ក្រុមមនុស្សប្រឡាំងកាស) អាចមានវត្តមាន ឬបង្កើតគណបក្សនយោបាយថ្មី ដែលឆ្លើយតបដល់ការជឿទុកចិត្តរបស់ប្រជាពលរដ្ឋខ្មែរដូចកន្លងមកបានឡើយ៕

អត្ថបទទាក់ទង