ខ្មែរប៉ុស្ដិ៍ Close

ថ្ងៃនេះព្រះមហាក្សត្រខ្មែរ នឹងយាងមកដល់មាតុប្រទេសវិញ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅប្រទេសវៀតណាម រយៈពេល៣ថ្ងៃ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២១ ខែធ្នូ ឆ្នាំ២០១៨ ព័ត៌មានទូទៅ 1190
ថ្ងៃនេះព្រះមហាក្សត្រខ្មែរ នឹងយាងមកដល់មាតុប្រទេសវិញ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅប្រទេសវៀតណាម រយៈពេល៣ថ្ងៃថ្ងៃនេះព្រះមហាក្សត្រខ្មែរ នឹងយាងមកដល់មាតុប្រទេសវិញ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅប្រទេសវៀតណាម រយៈពេល៣ថ្ងៃ

តាមការគ្រោងទុក នៅវេលាម៉ោងប្រមាណ១២ថ្ងៃត្រង់ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨នេះ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ បរមនាថ នរោត្តម សីហមុនី នឹងយាងមកដល់មាតុប្រទេសវិញហើយ ក្រោយបញ្ចប់ការបំពេញព្រះរាជទស្សនកិច្ច នៅប្រទេសវៀតណាម រយៈពេល៣ថ្ងៃ តបតាមការយាងរបស់រដ្ឋាភិបាលវៀតណាម។

ក្នុងដំណើរបំពេញព្រះរាជទស្សនកិច្ចរបស់ព្រះអង្គ នៅប្រទេសវៀតណាម រយៈពេល៣ថ្ងៃកន្លងមកនេះ ព្រះអង្គបានយាងទៅកាន់ទីក្រុងហាណូយ និងទីក្រុងដាណាងផងដែរ។

សូមជម្រាបថា ប្រទេសកម្ពុជា និងវៀតណាម បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការនឹងគ្នាកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧ មកដល់ពេលបច្ចុប្បន្នមានរយៈពេល ៥១ឆ្នាំហើយ។

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន កាលពីថ្ងៃទី៧-៨ ខែធ្នូ ឆ្នាំ២០១៨ ក៏បានដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ច នៅប្រទេសវៀតណាមផងដែរ ក្នុងបំណងពង្រឹងពង្រីកទំនាក់ទំណង និងកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែប្រសើរថែមទៀត ក្នុងនាមជាប្រទេសមានភូមិផងរបងជាមួយគ្នា។

ព្រះរាជដំណើរបំពេញទស្សនកិច្ចរបស់ ព្រះមហាក្សត្រខ្មែរទៅកាន់ប្រទេសវៀតណាមនាពេលនេះ ក៏ត្រូវបានគេពិពណ៌នាថា ជាព្រះរាជដំណើរដើម្បីលើកកម្ពស់ទំនាក់ទំនង ប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរថែមទៀតផងដែរ៕

អត្ថបទទាក់ទង