ខ្មែរប៉ុស្ដិ៍ Close

កូនស្រីលោក កឹម សុខា បន្តព្រលះធ្ងន់ៗ ទៅលើ លោក សម រង្ស៊ី ក្នុងទិវាសិទ្ធិមនុស្ស

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១១ ខែធ្នូ ឆ្នាំ២០១៨ ទស្សនៈ - នយោបាយ 54
កូនស្រីលោក កឹម សុខា បន្តព្រលះធ្ងន់ៗ ទៅលើ លោក សម រង្ស៊ី ក្នុងទិវាសិទ្ធិមនុស្ស កូនស្រីលោក កឹម សុខា បន្តព្រលះធ្ងន់ៗ ទៅលើ លោក សម រង្ស៊ី ក្នុងទិវាសិទ្ធិមនុស្ស

កញ្ញា កឹម មនោវិទ្យា កូនស្រីរបស់ លោក កឹម សុខា បានបន្តរិះគន់លោក សម រង្ស៊ី មេចលនាសង្រ្គោះជាតិយ៉ាងធ្ងន់ធ្ងរតាមបណ្តាញសង្គម Twitter (ធ្វីតធើ) នៅក្នុងឱកាសទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ។ កញ្ញា កឹម មនោវិទ្យា បានសរសេរយ៉ាងដូច្នេះថា៖ «សម រង្ស៊ី ទើបតែបានផ្សព្វផ្សាយ រឿងកុហកបោកប្រាស់ទៅកាន់ក្រុមអ្នកការទូតថា ពាក្យសម្តីរបស់លោក កឹម សុខា ក្រុមមេធាវី និងគ្រួសាររបស់លោកផ្ទាល់សុទ្ធតែមិនអាចយកជាការ បានព្រោះត្រូវបានធ្វើឡើងក្រោមការបង្គាប់បញ្ជារបស់បក្សកាន់អំណាចប៉ុណ្ណោះ។ ជាថ្មីម្តងទៀតយើងខ្ញុំសូមថ្កោលទោស ចំពោះផែនការមួលបង្កាច់ និងចង់បង្ខូចកេរ្តិ៍ឈ្មោះពីសំណាក់ សម រង្ស៊ី ដែលចង់បំផ្លាញគោលជំហរ ក៏ដូចជាសំឡេងលោក កឹម សុខា»។

សូមបញ្ជាក់ថា ជម្លោះរវាងកូនស្រី លោក កឹម សុខា និងលោក សម រង្ស៊ី នៅលើបណ្តាញសង្គម បានកើតឡើងជាបន្តបន្ទាប់ក្រោយពេល ក្រុមអ្នក និយមគាំទ្រ លោក សម រង្ស៊ី បានរៀបចំសន្និសីទមួយនៅទីក្រុងអាត្លង់តា រដ្ឋចចា សហរដ្ឋអាមេរិក កាលពីថ្ងៃទី០១-០២ ខែធ្នូ ឆ្នាំ២០១៨ កន្លងទៅ ដោយសម្រេចតែងតាំង លោក សម រង្ស៊ី ឱ្យធ្វើជាប្រធានស្តីទី (អតីត) គណបក្សសង្រ្គោះជាតិ។

ទោះជាយ៉ាងនេះក្តី លោក កឹម សុខា ដែលជាអតីតប្រធាននៃអតីតគណ បក្សសង្រ្គោះជាតិនោះ មិនបានគាំទ្រ និងទទួលស្គាល់លទ្ធផលសន្និសីទ នេះឡើយ។ ជាមួយគ្នានេះ កូនស្រីរបស់ លោក កឹម សុខា រួមទាំងអ្នកគាំទ្រ លោកជាច្រើន បានរិះគន់ចំពោះការរៀបចំសន្និសីទនៅអាត្លង់តានេះថា ជាការបំបែកបំបាក់ផ្ទៃក្នុងរបស់ខ្មោចគណបក្សសង្រ្គោះជាតិឱ្យកាន់តែធ្ងន់ធ្ងរថែមទៀត៕

ប្រភព៖ Fresh News

អត្ថបទទាក់ទង