ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា សន្តិភាព និងការអភិវឌ្ឍ មានចំណងទាក់ទងគ្នាមិនអាចបេះផ្តាច់ចេញពីគ្នាបាននោះទេ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 51
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា សន្តិភាព និងការអភិវឌ្ឍ មានចំណងទាក់ទងគ្នាមិនអាចបេះផ្តាច់ចេញពីគ្នាបាននោះទេ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា សន្តិភាព និងការអភិវឌ្ឍ មានចំណងទាក់ទងគ្នាមិនអាចបេះផ្តាច់ចេញពីគ្នាបាននោះទេ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា ចំណងទាក់ទងរវាងសន្តិភាព និងការអភិវឌ្ឍគឺមិនអាចបេះផ្តាច់ចេញពីគ្នាបាននោះទេ គ្មានសន្តិភាព មិនអាចអភិវឌ្ឍប្រទេសជាតិបានទេ ហើយប្រសិនបើគ្មានការអភិវឌ្ឍ ប្រាកដណាស់ថាយើងមិនអាចរក្សាទុកនូវសន្តិភាពបាននោះដែរ។ លោក បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ក្នុងឱកាស អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបប្រមាណជិត ១ម៉ឺន៨ពាន់នាក់មកពីរោងចក្រ សហគ្រាសចំនួន១២ នៅក្នុងខេត្តកណ្តាល ដែលពិធីនេះធ្វើឡើងនៅភូមិក្រាំងស្បូវ ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាល បានខិតខំ ប្រឹងប្រែងធ្វើសព្វគ្រប់ធ្វើការងារគ្រប់បែបយ៉ាងទាំងអស់ ដើម្បីជំរុញកសាង ហេដ្ឋារចនាសម្ព័ន្ធចាំបាច់ទាំងឡាយ ដើម្បីទាក់ទាញអ្នកវិនិយោគទុនមក កាន់ប្រទេសរបស់យើង។ ការកសាងផ្លូវថ្នល់ ការកសាងកំពង់ផែ ការកសាង អាកាសយាន្តដ្ឋាន កសាងអគ្គីសនី ជំរុញការអភិវឌ្ឍនអគ្គីសនី និងហេដ្ឋា រចនា សម្ព័ន្ធចាំបាច់ដទៃទៀត រួមទាំងការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បី ទាក់ទាញអ្នកវិនិយោគទុនមកកាន់ប្រទេសរបស់យើង។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានគូសរំលេចថា យើងក៏មិនត្រូវភ្លេចពី ការខិតខំរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាដើម្បីជំនះឧបសគ្គទាំងឡាយ ដែលបានបន្សល់ទុកពីសង្រ្គាម និងរបបប្រល័យ ពូជសាសន៍ ប៉ុល ពត នោះគឺការខិតខំបញ្ចប់សង្រ្គាមនាំមកនូវសន្តិភាព ដើម្បីធានានូវការអភិវឌ្ឍប្រទេសរបស់យើង។ លោកបានបន្តថា ឆ្នាំនេះ គឺជាខួបលើកទី២០ នៃការបញ្ចប់សង្រ្គាមនៅកម្ពុជា តាមរយៈនយោបាយ ឈ្នះឈ្នះ ដែលយើងនឹងត្រូវធ្វើបុណ្យរហូតដល់បីយប់បីថ្ងៃ ប៉ុន្តែសន្តិភាព តែមួយ វាមិនគ្រប់គ្រាន់ទេ ដើម្បីរក្សានូវសន្តិភាព គឺធានានូវការអភិវឌ្ឍ៕

អត្ថបទទាក់ទង