ខ្មែរប៉ុស្ដិ៍ Close

រដ្ឋមន្ត្រីក្រសួងបរិស្ថាន លើកទឹកចិត្តដៃគូអភិវឌ្ឍន៍ ក្នុងកិច្ចសហការលើវិស័យថាមពលស្អាតនៅក្នុងប្រទេសកម្ពុជា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 40
រដ្ឋមន្ត្រីក្រសួងបរិស្ថាន លើកទឹកចិត្តដៃគូអភិវឌ្ឍន៍ ក្នុងកិច្ចសហការលើវិស័យថាមពលស្អាតនៅក្នុងប្រទេសកម្ពុជា រដ្ឋមន្ត្រីក្រសួងបរិស្ថាន លើកទឹកចិត្តដៃគូអភិវឌ្ឍន៍ ក្នុងកិច្ចសហការលើវិស័យថាមពលស្អាតនៅក្នុងប្រទេសកម្ពុជា

នៅទីស្តីការក្រសួងបរិស្ថាន នារសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពនិង បានទទួលជួបពិភាក្សាការងារជាមួយអ្នកស្រី Bridget McIntosh នាយកផ្នែកទីផ្សារកើតថ្មី នៃអង្គការ The Energy Laboratory Limited ស្តីពីការអភិវឌ្ឍនវានុវត្តន៍ថាមពលស្អាតនៅក្នុងប្រទេសកម្ពុជា។

អ្នកស្រី Bridget McIntosh បានរៀបរាប់លទ្ធផលសង្ខេបពីកម្មវិធី សប្តាហ៍ថាមពលស្អាត (Clean Energy Week) ដែលបានប្រារព្ធឡើងនៅថ្ងៃទី០១ ដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយមានការគាំទ្រពីក្រសួងបរិស្ថាន និងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព។ កម្មវិធីនេះផ្តោតសំខាន់លើប្រធានបទ ថាមពលស្អាត ប្រសិទ្ធភាពថាមពល ថាមពលដែលបានមកពីពន្លឹព្រះអាទិត្យ ថាមពលខ្យល់ ជីវៈឧស្ម័ន ប្រភពថាមពលផ្សេងទៀត ក្នុងវិស័យវិនិយោគទុន ជំនួញ និងហិរញ្ញវត្ថុ ដែលមានអ្នកចូលរួមសរុបចំនួន ១២៥០នាក់ មកពី៥០០គ្រឹះស្ថានឧត្តមសិក្សា និងមកពីភាគីពាក់ព័ន្ធនានា។

នាឱកាសនោះ លោករដ្ឋមន្រ្តី សាយ សំអាល់ បានបង្ហាញការគាំទ្រ និងស្វាគមន៍ដល់អង្គការ The Energy Laboratory ដែលបានចូលរួមសហការជាមួយរដ្ឋាភិបាលកម្ពុជាលើផ្នែកថាមពលកកើតឡើងវិញ ដើម្បីចាប់ផ្តើមរក្សាប្រភពថាមពលនិរន្តរភាព។ លោករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនបន្តអនុវត្តកិច្ចការងារដ៏ល្អប្រសើរទាំងនេះ និងបន្តចូលរួមយ៉ាងសកម្ម និងរួមចំណែកក្នុងការអនុវត្តកិច្ចសហការលើវិស័យថាមពលស្អាត ដែលនឹងក្លាយជារបត់ថ្មីសម្រាប់កម្ពុជានាពេលអនាគត៕

អត្ថបទទាក់ទង