ពិធីបួងសួង ពិលីការ បូជាទេវតា សុំសេចក្ដីសុខ ក្នុងព្រះរាជពិធីបុណ្យអុំទូក នៅលើទឹកដីស័ក្តិសិទ្ធិនៃរមណីយដ្ឋានប្រវត្ដិសាស្ត្រវត្តភ្នំ
ពិធីបួងសួង ពិលីការ បូជាទេវតា សុំសេចក្ដីសុខ ក្នុងព្រះរាជពិធីបុណ្យអុំទូក នៅលើទឹកដីស័ក្តិសិទ្ធិនៃរមណីយដ្ឋានប្រវត្ដិសាស្ត្រវត្តភ្នំ
នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនិងថ្នាក់ដឹកនាំ មន្ត្រីរាជការចំណុះរដ្ឋបាលរាជធានីភ្នំពេញ និងបងប្អូនកីឡាករទូក បានជួបជុំគ្នាប្រារព្ធពិធីបួងសួង ពិលីការ បូជាទេវតា សុំសេចក្ដីសុខដល់កីឡាករ កីឡាការិនី ទូកង ទូកចែវ និងបងប្អូនប្រជាពលរដ្ឋ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក តាមប្រពៃណីទំនៀមទម្លាប់សាសនាពីបុរាណ។

លោកប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានអំពាវនាវដល់បងប្អូនកីឡាករ កីឡាការិនី ប្រយ័ត្នប្រយែងសុខភាព ចេះថែរក្សាអនាម័យ ទុកដាក់សំរាមឱ្យបានត្រឹមត្រូវផងដែរ។
គួរបញ្ជាក់ថា នៅឆ្នាំ២០១៨នេះ ព្រះរាជពិធីបុណ្យអុំទូក នឹងប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅបរិវេណមាត់ទន្លេ មុខព្រះបរមរាជវាំង៕






