ខ្មែរប៉ុស្ដិ៍ Close

ពិធីចែកប័ណ្ណ ប.ស.ស និងផ្សព្វផ្សាយពីនីតិវិធីរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារសម្រាប់មន្ត្រីសាធារណៈ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 736
ពិធីចែកប័ណ្ណ ប.ស.ស និងផ្សព្វផ្សាយពីនីតិវិធីរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារសម្រាប់មន្ត្រីសាធារណៈពិធីចែកប័ណ្ណ ប.ស.ស និងផ្សព្វផ្សាយពីនីតិវិធីរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារសម្រាប់មន្ត្រីសាធារណៈ

នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួងមុខងារសាធារណៈ លោក ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងលោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកបេឡាជាតិរបបសន្តិសុខសង្គម បានអញ្ជើញជាអធិបតីក្នុងពិធីចែកប័ណ្ណសមាជិកបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) និងផ្សព្វផ្សាយពីនីតិវិធីរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារសម្រាប់មន្ត្រីសាធារណៈ និងផ្នែកថែទាំសុខភាពសម្រាប់មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន ដើម្បីទទួលយកសេវាសុខភាពនៅមន្ទីពេទ្យសាធាណៈ និងមន្ទីរពេទ្យឯកជនដែលសហការ​​ជាមួយបេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស) ជូនមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃក្រសួងមុខងារសាធារណៈ ចំនួន៨៤២នាក់។

កិច្ចប្រជុំផ្សព្វផ្សាយនេះ ក៏ដើម្បីលើកកម្ពស់សុខុមាលភាពជូនមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យានៃក្រសួងមុខងារសាធារណៈ ហើយសមាសភាពចូលរួមទាំងអស់សរុបចំនួន ១៥០នាក់ ក្រោមកិច្ចសហការ រៀបចំដោយក្រសួងមុខងារសាធារណៈ និងក្រុមការងាបេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស)៕

អត្ថបទទាក់ទង