ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំងអំពាវនាវឱ្យអ្នកដំណើរអឺរ៉ុបមានការប្រុងប្រយ័ត្ន និងជៀសវាងការធ្វើដំណើរឆ្លងកាត់ប្រទេសថៃនៅពេលធ្វើដំណើរទៅកម្ពុជា
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំងអំពាវនាវឱ្យអ្នកដំណើរអឺរ៉ុបមានការប្រុងប្រយ័ត្ន និងជៀសវាងការធ្វើដំណើរឆ្លងកាត់ប្រទេសថៃនៅពេលធ្វើដំណើរទៅកម្ពុជា
នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំងបានចេញសេចក្តីជូនដំណឹងដល់អ្នកធ្វើដំណើរទៅប្រទេសកម្ពុជា ដោយឆ្លងកាត់ទីក្រុងបាងកកឱ្យបានជ្រាបថា អ្នកដំណើរអឺរ៉ុបមួយចំនួនដែលបានធ្វើដំណើរទៅប្រទេសកម្ពុជា បានជួបប្រទះនូវបញ្ហា ធ្ងន់ធ្ងរពេលឆ្លងកាត់ (transit) នៅអាកាសយានដ្ឋានទីក្រុងបាងកក (ប្រទេសថៃ) ដូចជា៖
-ការសួរសំណួររាប់សិបម៉ោង
-ការទាមទារហួសហេតុឱ្យបង្ហាញឯកសារបញ្ជាក់ធនធានហិរញ្ញវត្ថុ
-ការត្រួតពិនិត្យឯកសារកក់សណ្ឋាគារនៅកម្ពុជា
-បរិយាកាសថប់បារម្ភ និងរងការសង្ស័យដោយមិនសមហេតុផល
នៅក្នុងករណីខ្លះ អ្នកដំណើរបានបាត់វ៉ាលីថែមទៀត ពេលទៅដល់ទីក្រុងភ្នំពេញ។ ដើម្បីជាការប្រុងប្រយ័ត្ន សូមអ្នកដំណើរជៀសវាងការធ្វើដំណើរឆ្លងកាត់ប្រទេសថៃ និងការប្រើប្រាស់ក្រុមហ៊ុនអាកាសចរណ៍ថៃ នៅពេលធ្វើដំណើរទៅកម្ពុជា។ កម្ពុជានៅតែជាប្រទេសមានសុវត្ថិភាព និងផ្តល់ការស្វាគមន៍យ៉ាងរួសរាយរាក់ទាក់៕

