ក្រសួងធនធានទឹក៖ អាកាសធាតុ អាចនឹងចុះត្រជាក់ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ
ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការព្យាការណ៍អាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី០១ ដល់ ០៧ ខែវិច្ឆិកា ឆ្នាំ២០១៨។
តាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា កំពុងបន្តទទួលឥទ្ធិពលពីខ្យល់ដែលបក់មកពីទិសខាងកើត (មកពីសមុទ្រចិនខាងត្បូង)។ ទន្ទឹមនេះ ខ្យល់មូសុងឦសាន ក៏ចាប់ផ្តើមមានឥទ្ធិពលមកលើកម្ពុជា ដែលលក្ខណៈបែបនេះ ធ្វើកម្រិតសីតុណ្ហភាពអប្បបរមា មានកម្រិតចាប់ពី១៩ អង្សាសេ សម្រាប់ខេត្តព្រះវិហារ ឧត្តរមានជ័យ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី ដល់ ២៣អង្សាសេ ក្នុងក្របខណ្ឌទូទាំងប្រទេស៕