ខ្មែរប៉ុស្ដិ៍ Close

    រឿងរាវខ្លះអំពីយន្តហោះឥណ្ឌូណេស៊ី ដែលដឹកមនុស្ស ១៩០នាក់ ធ្លាក់ចូលសមុទ្រថ្ងៃមុន

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី៣០ ខែតុលា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 673
    រឿងរាវខ្លះអំពីយន្តហោះឥណ្ឌូណេស៊ី ដែលដឹកមនុស្ស ១៩០នាក់ ធ្លាក់ចូលសមុទ្រថ្ងៃមុនរឿងរាវខ្លះអំពីយន្តហោះឥណ្ឌូណេស៊ី ដែលដឹកមនុស្ស ១៩០នាក់ ធ្លាក់ចូលសមុទ្រថ្ងៃមុន

    យន្តហោះ​ក្រុមហ៊ុន​អាកាសចរណ៍​ឥណ្ឌូណេស៊ី Lion Air ស្ថិត​ក្នុង​ជើង​ហោះហើរ JT 610 បាន​ធ្លាក់​ចូល​ទៅ​ក្នុង​សមុទ្រ ដោយ​ផ្ទុក​មនុស្ស​ជិត ១៩០នាក់ បន្ទាប់​ពី​ចាកចេញ​ពី​រដ្ឋធានី​ហ្សាកាតា។
    ការ​ចាប់អារម្មណ៍​ជាច្រើន​បាន​ផ្ដោត​លើ​ការ​ពិត​មួយ ដែល​យន្តហោះ​ប្រភេទ Boeing 737 MAX 8 គឺ​ជា​យន្តហោះ​ថ្មី។ វា​ជា​ឧបទ្ទវហេតុ​ដ៏​ធំ​លើក​ដំបូង​បង្អស់ ដែល​ពាក់ព័ន្ធ​នឹង​យន្តហោះ​ថ្មី​បែប​នេះ។ ទោះ​ជា​យ៉ាង​ណា នា​ពេល​បច្ចុប្បន្ន ព័ត៌មាន​លម្អិត និង​មូលហេតុ​មិន​ទាន់​ត្រូវ​បាន​បញ្ជាក់​នៅ​ឡើយ​ទេ រហូត​ទាល់​តែ​មាន​ការ​ស៊ើបអង្កេត​ពេញលេញ។


    (យន្តហោះ​ប្រភេទ Boeing 737 MAX 8)

    ជារឿយៗ ការ​ធ្លាក់​យន្តហោះ​អាច​បណ្ដាល​មក​ពី​កត្តា​រួម​បញ្ចូល​គ្នា​ជា​ច្រើន ទាំង​បញ្ហា​បច្ចេកទេស និង​មនុស្ស ប៉ុន្តែ​យន្តហោះ Boeing 737 MAX 8 ខាងលើ ទើបតែ​ត្រូវ​បាន​ប្រើ​សម្រាប់​ពាណិជ្ជកម្ម ពី​ខែ​សីហា ឆ្នាំ២០១៧ មក​ប៉ុណ្ណោះ។

    ក្រុមហ៊ុន​អាកាសចរណ៍ Lion Air បាន​និយាយ​កាល​ពី​ខែ​កក្កដា ឆ្នាំ​មុន​ថា ខ្លួន​ពិត​ជា​មាន​មោទនភាព​ខ្លាំង​ណាស់ ដែល​បាន​ក្លាយ​ជា​ក្រុមហ៊ុន​ឥណ្ឌូណេស៊ី​ដំបូង​បង្អស់ ដាក់​ពង្រាយ​យន្តហោះ​ប្រភេទ​នេះ ហើយ​បាន​បញ្ជា​ទិញ​រហូត​ដល់ ២១៨គ្រឿង​ឯណោះ។ យោង​តាម​ប្រធាន​គណៈកម្មការ​សុវត្ថិភាព​ដឹក​ជញ្ជូន​ជាតិ លោក Soerjanto Tjahjano បាន​និយាយ​ថា យន្តហោះ Boeing 737 MAX 8 ខាងលើ ទើបតែ​បាន​ចំណាយ​ពេល​ហោះហើរ​សរុប ត្រឹមតែ ៨០០ម៉ោង​ប៉ុណ្ណោះ។

    យ៉ាងណាមិញ បើ​យោង​តាម​សារព័ត៌មាន BBC មាន​របាយការណ៍​មួយ​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​កើតហេតុ អ្នក​បើក​យន្តហោះ​បាន​ទាក់ទង​មក​កាន់​អ្នក​គ្រប់គ្រង​ចរាចរ​ផ្លូវ​អាកាស នៅ​ក្នុង​រដ្ឋធានី​ហ្សាកាតា ដោយ​សុំ​ការ​អនុញ្ញាត​វិញ​ត្រលប់​វិញ បន្ទាប់​ពី​ចេញ​ដំណើរ​បាន​បន្តិច។ យ៉ាងណាក៏ដោយ Lion Air មិន​ទាន់​បាន​បញ្ជាក់​ពី​របាយការណ៍​ខាង​លើ​នេះ​ឡើយ៕

    ប្រភព៖ Sabay

    អត្ថបទទាក់ទង