ក្រសួងអប់រំ ចេញសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមប្រឹក្សាភិបាល គណៈកម្មការប្រតិបត្តិ និងគណៈគ្រប់គ្រង នៃវិទ្យាល័យព្រះស៊ីសុវត្ថិ
ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨កន្លងទៅនេះ បានចេញសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមប្រឹក្សាភិបាល គណៈកម្មការប្រតិបត្តិ និងគណៈគ្រប់គ្រង នៃវិទ្យាល័យព្រះស៊ីសុវត្ថិ ដើម្បីពង្រឹងប្រសិទ្ធភាព និងសក្តិសិទ្ធភាពនៃការដឹកនាំនិងគ្រប់គ្រង ក្នុងន័យឈានទៅលើកកម្ពស់គុណភាពនៃការអប់រំតាមរយៈការបង្កើនលទ្ធផលសិក្សារបស់សិស្ស។
ចំពោះសេចក្តីលម្អិតពីសេចក្តីប្រកាស មានដូចខាងក្រោមនេះ៖