ខ្មែរប៉ុស្ដិ៍ Close

    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួបពិភាក្សាការងារជាទ្វេភាគីជាមួយអនុប្រធានគណៈកម្មការអឺរ៉ុប ទទួលបន្ទុកការបរទេស និងគោលនយោបាយសន្តិសុខ

    ដោយ៖ រៀម វណ្ណា ​​ | ថ្ងៃសុក្រ ទី១៩ ខែតុលា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 302
    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួបពិភាក្សាការងារជាទ្វេភាគីជាមួយអនុប្រធានគណៈកម្មការអឺរ៉ុប ទទួលបន្ទុកការបរទេស និងគោលនយោបាយសន្តិសុខលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួបពិភាក្សាការងារជាទ្វេភាគីជាមួយអនុប្រធានគណៈកម្មការអឺរ៉ុប ទទួលបន្ទុកការបរទេស និងគោលនយោបាយសន្តិសុខ

    នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែ បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី ហ្វែដឺរីកា មូហ្គេរីនី (Federica Mogherini) អនុប្រធានគណៈកម្មការអឺរ៉ុប ទទួលបន្ទុកការបរទេស និងគោលនយោបាយសន្តិសុខ ដែលជំនួបនេះបានធ្វើឡើងនៅទីក្រុងប្រ៊ុយសែល ប្រទេសប៊ែលហ្សិក។

    ក្នុងជំនួបនោះ លោកស្រី ហ្វែដឺរីកា បានធ្វើការ ផ្លាស់ប្តូរមតិ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការគ្នាលើគ្រប់វិស័យរវាងកម្ពុជា និងសហភាពអឺរ៉ុប។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែ បានគត់សំគាល់នូវការពេញចិត្តអំពីវឌ្ឃនភាពដែលកម្ពុជា និងសហភាពអឺរ៉ុប សម្រេច បានក្នុងរយ:ពេលកន្លងមក បើទោះបីជាមានបញ្ហាកើតឡើងក្នុងពេលថ្មីៗនេះក៏ពិតមែន។

    ជាមួយគ្នានេះភាគីទាំងពីរបានឯកភាពគ្នា ក្នុងការជំរុញឲ្យក្រុមការងារ នៃភាគីទាំងពីរបន្តធ្វើការ ជាមួយគ្នា ក្នុងលក្ខណៈជាដៃគូ នៃកិច្ចសហប្រតិបត្តិការដែលបានអនុវត្តនាពេលកន្លងមក។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក៏បានលើកឡើងរួមគ្នា ក្នុងការបន្តដោះស្រាយនូវរាល់បញ្ហាប្រឈម មួយចំនួន ក្នុងន័យពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងគណ:កម្មការសហភាពអឺរ៉ុបឲ្យកាន់តែទទួលបានលទ្ធផលខ្ពង់ខ្ពស់ថែមទៀត៕

    អត្ថបទទាក់ទង