ខ្មែរប៉ុស្ដិ៍ Close

ថ្មីបំផុត៖ កំពូលមហាសេដ្ឋីលំដាប់ពិភពលោក និងសហស្ថាបនិកក្រុមហ៊ុនយក្ស Microsoft ជាមួយ Bill Gate ទទួលមរណភាព

ដោយ៖ រៀម វណ្ណា ​​ | ថ្ងៃអង្គារ ទី១៦ ខែតុលា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 409
ថ្មីបំផុត៖ កំពូលមហាសេដ្ឋីលំដាប់ពិភពលោក និងសហស្ថាបនិកក្រុមហ៊ុនយក្ស Microsoft ជាមួយ Bill Gate ទទួលមរណភាពថ្មីបំផុត៖ កំពូលមហាសេដ្ឋីលំដាប់ពិភពលោក និងសហស្ថាបនិកក្រុមហ៊ុនយក្ស Microsoft ជាមួយ Bill Gate ទទួលមរណភាព

សហស្ថាបនិក នៃក្រុមហ៊ុន Microsoft លោក ផល អាល់ឡិន (Paul Allen) ជាមហាសេដ្ឋីលំដាប់ពិភពលោក (លេខរៀង៤៤) និងមានទ្រព្យសម្បត្តិ ២១.៧ពាន់លានដុល្លារ និងជាបុគ្គលដែលបានបញ្ចុះបញ្ចូល លោក ប៊ៀល ហ្គេតស៍ (Bill Gates) ដែលជាមិត្តភក្តិរួម សាលាឲ្យបោះបង់ចោល ការសិក្សា នៅសាកលវិទ្យាល័យ ហាវ៉ាដ (Harvard) ដើម្បី រួមគ្នាបង្កើត ក្រុមហ៊ុន Microsoft ដែលបានក្លាយ ជាក្រុមហ៊ុន Software ធំជាងគេលើ លោកនោះ បានទទួលមរណភាព ក្នុងជន្មាយុ ៦៥ឆ្នាំ។ នេះបើតាម ការដក ស្រង់ការផ្សាយចេញ ពីទីភ្នាក់ងារព័ត៌មានចិន ស៉ីនហួរ នៅព្រឹក ថ្ងៃអង្គារ ទី១៦ ខែតុលា ឆ្នាំ២០១៨។

លោក Allen បានចាកចេញ ពីក្រុមហ៊ុន Microsoft កាលពីឆ្នាំ១៩៨៣ មុនពេលដែល ក្រុមហ៊ុននេះ បានប្រែក្លាយខ្លួនជា សហគ្រាស ដ៏ធំមួយ ដោយសារតែមាន បញ្ហាវិវាទជាមួយលោក Gates ប៉ុន្តែចំណែក ភាគហ៊ុនដើម របស់លោក នៅតែបានបន្តឲ្យ រូបលោកប្រើ ពេល ពេញមួយជីវិត របស់លោក និងថវិការាប់ ពាន់លានដុល្លារ ទៅលើ រឿងផ្សេងៗ ដូចជាការ បង្កើត ក្រុមកីឡា ការស្រាវជ្រាវ ផ្នែក ខួរក្បាល និងវិស័យ អចលនទ្រព្យ ជាដើម។

លោក Paul Gardner Allen បានកើត នៅថ្ងៃទី២១ ខែមករា ឆ្នាំ១៩៥៣ ក្នុងទីក្រុង ស៉ីអាតថល (Seattle) ដែលមានឪពុកជា បណ្ណារក្ស និងម្តាយ ជាគ្រូបង្រៀន។ លោក Allen មានអាយុបង លោក Gates ពីរឆ្នាំ ហើយអ្នកទាំងពីរ បានជួបគ្នា លើកដំបូង ក្នុង បន្ទប់ កុំព្យូទ័រ នៃ សាលាឯកជន Lakeside កាលពីឆ្នាំ១៩៦៨។

គួរជម្រាបថា បើតាមការបញ្ជាក់ ពីក្រុមគ្រួសារ លោក Allen បានទទួលមរណភាព ដោយសារតែ ជំងឺមហារីក៕

 

អត្ថបទទាក់ទង