លទ្ធផលនៃដំណើរទស្សនកិច្ច របស់រដ្ឋមន្រ្តីការបរទេសកម្ពុជានៅប្រទេសជប៉ុន រយៈពេល ២ថ្ងៃ
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨នេះ បានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការមួយ បញ្ជាក់ពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់ លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅកាន់ប្រទេសជប៉ុន ២ថ្ងៃកន្លងមកនេះ។
តបតាមការអញ្ជើញរបស់រដ្ឋមន្រ្តីការបរទេសជប៉ុន ដើម្បីជំរុញទំនាក់ទំនងជិតស្និទ្ធ និងភាពជាដៃគូនៃកិច្ចសហប្រតិបត្តិការឱ្យខ្លាំងក្លាថែមទៀតរវាងប្រទេសទាំងពីរ ក្នុងរាជរដ្ឋាភិបាលអាណត្តិថ្មីនេះ លោក ប្រាក់ សុខុន បានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុនរយៈពេល២ថ្ងៃ នៅថ្ងៃទី១៨-១៩ ខែកញ្ញា ឆ្នាំ២០១៨ ៕
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងការបរទេស៖