ខ្មែរប៉ុស្ដិ៍ Close

    ថ្មីបំផុត: លោក កឹម សុខា ត្រូវបានដោះលែងឲ្យនៅក្រៅឃុំ

    ដោយ៖ រៀម វណ្ណា ​​ | ថ្ងៃចន្ទ ទី១០ ខែកញ្ញា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 1201
    ថ្មីបំផុត: លោក កឹម សុខា ត្រូវបានដោះលែងឲ្យនៅក្រៅឃុំថ្មីបំផុត: លោក កឹម សុខា ត្រូវបានដោះលែងឲ្យនៅក្រៅឃុំ

    លោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ ត្រូវបានតុលាការសម្រេចដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ន នេះបើយោងតាមដីការបង្គាប់ ឳ្យដោះលែង របស់សាលាដំបូងរាជធានីភ្នំពេញចេញថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨។

    ដីកាបង្គាប់ឲ្យដោះលែងរបស់សាលាដំបូងរាជធានីភ្នំពេញ បានសរសេរថា៖ «បង្គាប់ឲ្យប្រធានមណ្ឌលអប់រំកែប្រែទី៣ «ម៣» ដោះលែងជនត្រូវចោទឈ្មោះ កឹម សុខា ភេទប្រុស៦៤ឆ្នាំ ត្រូវបានតំណាងអយ្យការដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ សន្និដ្ឋិភាពជាមួយបរទេស ប្រព្រឹត្តនៅប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀត កាលពីអំឡុងឆ្នាំ១៩៩៣ ដល់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៤៤៣ ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។

    សូមបញ្ជាក់ថា លោក កឹម សុខា ត្រូវ បាន សមត្ថកិច្ច ចាប់ ខ្លួនកាលពីរំលងអាធ្រាត្រឈានចូលថ្ងៃទី ៣ ខែ កញ្ញា ឆ្នាំ ២០១៧ កន្លងទៅ ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើ «ក្បត់ ជាតិ» ។ លោកត្រូវបានតុលាការ បញ្ជូន ទៅ ឃុំ ក្នុង ពន្ធនាគារ ត្រពាំងផ្លុង ខេត្ត ត្បូងឃ្មុំ ក្រោមការចោទ ប្រកាន់ ពីបទសន្ទិដ្ឋិភាព ជាមួយ បរទេស តាម មាត្រា ៤៤៣នៃ ក្រម ព្រហ្មទណ្ឌ។

    ការចាប់ខ្លួន លោក កឹម សុខា បានធ្វើឡើងបន្ទាប់ពីមានការបែកធ្លាយនូវវីដេអូរបស់លោក ដែលសារភាពអំពីការឃុបឃិតគ្នាជាប្រព័ន្ធជាមួយបរទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់របស់កម្ពុជា ដោយយកលំនាំតាមប្រទេសស៊ែបប៊ី និងយូហ្គោស្លាវី ដែលរាជរដ្ឋាភិបាលចាត់ទុកថា ជាអំពើក្បត់ជាតិ៕

    អត្ថបទទាក់ទង