ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសាធារណការ និងដឹកជញ្ជូន បើកការដ្ឋានសាងសង់ ផ្លូវបេតុង មួយខ្សែប្រវែង ២.០០០ម៉ែត្រ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២៩ ខែសីហា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 66
ក្រសួងសាធារណការ និងដឹកជញ្ជូន បើកការដ្ឋានសាងសង់ ផ្លូវបេតុង មួយខ្សែប្រវែង ២.០០០ម៉ែត្រ ក្រសួងសាធារណការ និងដឹកជញ្ជូន បើកការដ្ឋានសាងសង់ ផ្លូវបេតុង មួយខ្សែប្រវែង ២.០០០ម៉ែត្រ

ថ្ងៃអង្គារ ២រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធាន ក្រុមការងារថ្នាក់ជាតិចុះស្រុកកោះធំ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុង មួយខ្សែប្រវែង២.០០០ម៉ែត្រ ឋិតក្នុងភូមិចាស់ និងភូមិចុងព្រែក ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល ដោយមានការចូលរួមពីប្រជាពលរដ្ឋប្រមាណ ៥៣៩ នាក់។

Image may contain: 2 people, indoor

លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារសំខាន់ និងផលប្រយោជន៍នៃផ្លូវបេតុងមួយខ្សែនេះ ដែលអាចជួយសម្រួលដល់ការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេស សិស្សានុសិស្សអាច ធ្វើដំណើរទៅសាលារៀនបានងាយស្រួល និងអាចដឹកកសិផលទៅកាន់ទីផ្សារបានឆាប់រហ័សផងដែរ។

Image may contain: 16 people, people smiling, crowd

លោកទេសរដ្ឋមន្ត្រី បានប្តេជ្ញាបន្តបម្រើប្រជាពលរដ្ឋឲ្យកាន់តែខ្លាំងទ្វេដង ក្នុងនាមជា មន្ត្រីបម្រើរាស្ត្រ ស្របតាមអនុសាសន៍ដ៏ខ្អង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងបានផ្តាំផ្ញើឱ្យប្រជាពលរដ្ឋយើង ផ្តល់ព័ត៌មានមកក្រុមការងារ ក្នុងករណីពួកគាត់ជួបប្រទះបញ្ហាលំបាក ក្នុងការរស់នៅប្រចាំថ្ងៃរបស់ខ្លួន។

Image may contain: one or more people, sky, tree and outdoor

ជាមួយគ្នានេះផងដែរ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងពី គម្រោងដាក់អំពូលសូឡា ដើម្បីបំភ្លឺផ្លូវបេតុង និងគម្រោងនាំអ្នកកោះធំជិះរថភ្លើងទៅលេងខេត្តកំពង់ឆ្នាំង ដើម្បីស្វែងយល់ពីការរីកចម្រើន របស់ប្រទេសជាតិ ដែលគ្រោងចាប់ផ្តើមដំណើរការនៅខែកញ្ញា ឆ្នាំ២០១៨ ខាងមុខនេះ។

Image may contain: 4 people, people smiling, people standing, child and outdoor

ជាទីបញ្ចប់ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញចែកអំណោយជូនប្រជាពលរដ្ឋដែលបានចូលរួមកម្មវិធី និងចាក់បេតុងជានិមិត្តរូប នៃបើកការដ្ឋានសាងសង់ផ្លូវបេតុងប្រវែង២.០០០មែ៉ត្រ ឋិតក្នុងភូមិចាស់ និងភូមិចុងព្រែក ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល៕

អត្ថបទទាក់ទង