ខ្មែរប៉ុស្ដិ៍ Close

គ្រប់គណបក្សនយោបាយដែលបានចូលរួមកិច្ចពិគ្រោះយោបល់ ប្រកាសគាំទ្រទាំងស្រុងចំពោះគំនិតផ្តួចផ្តើមរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការបង្កើត «ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់»

ដោយ៖ រៀម វណ្ណា ​​ | ថ្ងៃអង្គារ ទី២១ ខែសីហា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 32
គ្រប់គណបក្សនយោបាយដែលបានចូលរួមកិច្ចពិគ្រោះយោបល់ ប្រកាសគាំទ្រទាំងស្រុងចំពោះគំនិតផ្តួចផ្តើមរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការបង្កើត «ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់» គ្រប់គណបក្សនយោបាយដែលបានចូលរួមកិច្ចពិគ្រោះយោបល់ ប្រកាសគាំទ្រទាំងស្រុងចំពោះគំនិតផ្តួចផ្តើមរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការបង្កើត «ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់»

គ្រប់​គណបក្សនយោបាយទាំងអស់ ដែលបាន​ចូលរួមកិច្ចពិគ្រោះយោបល់ នៅវិមានសន្តិភាព ​ដឹកនាំ​ដោយ​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨នេះ បានប្រកាសគាំទ្រទាំងស្រុងចំពោះគំនិតផ្ដួចផ្ដើមរបស់​លោកនាយករដ្ឋមន្ត្រី​ផ្ទាល់ ក្នុង​ការ​​​​បង្កើត «ឧត្តមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់»។ នេះបើ​តាម​ការបញ្ជាក់ឱ្យ​ដឹង​របស់​លោក ឈឹម ផលវរុណ ទីប្រឹក្សាផ្ទាល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​បន្ទាប់​ពី​កិច្ចប្រជុំ​​ពិគ្រោះយោបល់​​។​

លោក ឈឹម ផលវរុណ ​​បាន​ទទួលភារកិច្ច​ផ្ទាល់​ពី​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ​​​ដឹកនាំ​ក្រុមការងារ​តាក់តែងព្រះរាជក្រឹត្យ ​បញ្ជូន​ទៅ​លោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ដើម្បី​កោះប្រជុំ​តំណាង​គណបក្ស​នយោបាយ​ទាំង​អស់​ដើម្បី​ពិគ្រោះ​ទៅ​លើ​ខ្លឹមសារព្រះរាជក្រឹត្យ ទើប​​ប្រគល់​ជូន​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រៀបចំថ្វាយ​ព្រះ​មហាក្សត្រ​ ឡាយព្រះហស្ថ​លេខា​។

​ទីប្រឹក្សាផ្ទាល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រូបនេះ​បាន​បន្តថា «ឧត្តមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់» មាន​ភារកិច្ច​ធំសំខាន់ ៣​ ប៉ុន្តែ​អាច​នឹង​មាន​ភារកិច្ច​បន្ថែម​ទៀតគឺ៖​

*ភារកិច្ច​ធំទី១គឺ ផ្តួចផ្តើម​គំនិត​ រួមទាំង​ការ​ផ្តល់​មតិ​យោបល់​ ​ទៅលើ​​ដំណើរ​ការ​ និង​ការ​អនុវត្ត​ ឬរៀប​ចំ​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល​ មុននឹង​ដាក់​ជូន​គណៈរដ្ឋមន្ត្រី​ដើម្បី​សម្រេច​អ្វីមួយ​​ គឺ​កិច្ច​ការនោះ​​នឹង​ឆ្លង​ការ​ពិគ្រោះ​ និង​ផ្តល់​យោបល់​នៅ​ក្នុង «ឧត្តមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់» ទើប​ចូលទៅ​ក្នុង​កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី។

*ភារកិច្ច​ធំទី២ គឺ​មាន​ភារកិច្ច​ផ្តួលផ្តើមគំនិតធ្វើ​សេចក្តី​ព្រាង​ច្បាប់​រួច​ស្នើ​មក​រាជរដ្ឋាភិបាល​ (មិនមែន​ស្នើ​ទៅ​សភាទេ) ជាងនេះ​ទៅ​ទៀត ​«ឧត្តមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់» អាចផ្តល់​យោបល់​លើ​សេចក្តី​ព្រាង​ច្បាប់ផ្សេងៗ​ដែល​បាន​តាក់តែង។​ ចំពោះ​ការផ្តល់យោបល់ គឺ​គណៈរដ្ឋ​មន្ត្រី និង​យកមក​ពិនិត្យ និងពិចារណា​។

*ភារកិច្ច​ធំទី៣ គឺការផ្តល់អនុសាសន៍​ កែលម្អ​លើ​ដំណើរ​ការ​អនុវត្ត​ នៃគោលនយោបាយការអនុវត្ត​ច្បាប់ អនុវត្ត​អ្វីៗទាំង​អស់របស់​រាជរដ្ឋាភិបាល ទាំង​នៅ​ថ្នាក់ជាតិ និង​ថ្នាក់​ក្រោម​ជាតិ​​៕

អត្ថបទទាក់ទង