ខ្មែរប៉ុស្ដិ៍ Close

អស្ចារ្យណាស់…!!! ក្អែក​ឈ្លាស​វៃទាំង ​៦​ក្បាល ត្រូវ​បាន​បង្វឹក​យ៉ាង​ពិសេស​ឲ្យ​ចេះ​ដើរ​រើស​សំរាម ​ក្នុង​សួន​កម្សាន្ត​

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃចន្ទ ទី២០ ខែសីហា ឆ្នាំ២០១៨ កំសាន្ដ & ប្លែកៗ 51
អស្ចារ្យណាស់…!!! ក្អែក​ឈ្លាស​វៃទាំង ​៦​ក្បាល ត្រូវ​បាន​បង្វឹក​យ៉ាង​ពិសេស​ឲ្យ​ចេះ​ដើរ​រើស​សំរាម ​ក្នុង​សួន​កម្សាន្ត​ អស្ចារ្យណាស់…!!! ក្អែក​ឈ្លាស​វៃទាំង ​៦​ក្បាល ត្រូវ​បាន​បង្វឹក​យ៉ាង​ពិសេស​ឲ្យ​ចេះ​ដើរ​រើស​សំរាម ​ក្នុង​សួន​កម្សាន្ត​

សត្វ​ក្អែក​​ឈ្លាស​វៃ​៦​ក្បាល ត្រូវ​បាន​គេ​បង្វឹក​យ៉ាង​ពិសេស​ឲ្យ​ចេះ​ដើរ​រើស​សំរាម និង កន្ទុយ​បារី​នៅ​​សួន​កម្សាន្ត​មួយ​ក្នុង​ប្រទេស​បារាំង។ នេះ​បើ​តាម​ The Mirror ដែល​ទើប​បាន​ចុះ​ផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ។

សត្វ​ស្លាប​ទាំង​នោះ​ត្រូវ​បាន​គេ​លើក​ទឹកចិត្ត​​ឲ្យ​ប្រឹង​ធ្វើ​ការ​តាមរយៈ​ រាល់​ពេល​ដែល​ពួក​វា​​ចឹក​សំរាម ឬ កន្ទុយ​បារី​មក​ទម្លាក់​ម្តង ពួកវា​នឹង​បាន​ចំណី​សត្វ​១​ដុំ​ជា​ថ្នូរ​នឹង​ស្នាដៃ​ការងារ​របស់​ពួកវា​ផង​ដែរ។

លោក Nicolas de Villiers ប្រធាន​ឧទ្យាន Puy du Fou ខាង​លើ​បាន​និយាយ​ថា​ការ​ឲ្យ​បក្សី​ដើរ​តួ​ជា​អ្នក​សម្អាត “គោលដៅ​មិន​ត្រឹម​តែ​ជា​ការ​សម្អាត​ប៉ុណ្ណោះ​ទេ ព្រោះ​អ្នក​មក​ចូល​ទស្សនា​តែង​យក​ចិត្ត​ទុកដាក់​រក្សា​ភាព​ស្អាត​ក្នុង​ឧទ្យាន​ហើយ” ប៉ុន្តែ​ចង់​បង្ហាញ​​ឲ្យ​ឃើញ​ថា “ធម្មជាតិ​ខ្លួន​ឯង​ក៏​អាច​បង្រៀន​យើង​​ឲ្យ​ចេះ​ថែរក្សា​បរិស្ថាន​ដែរ”។

អ្នក​វិទ្យាសាស្ត្រ​បាន​និយាយ​ថា​​បក្សី​ប្រភេទ​នេះ​មាន​ភាព​ឆ្លាត​វៃ វា​ចេះ​បង្កើត​ទំនាក់​ទំនង​ជាមួយ​មនុស្ស​តាម​រយៈ​ការ​លេង ហើយ​ វា​មាន​សមត្ថភាព​អាច​ដោះស្រាយ​បញ្ហា​ស្មុគស្មាញ​មួយ​ចំនួន អាច​ចងចាំ​មុខ​មនុស្ស​។

នៅ​តាម​ទីក្រុង​នៃ​ប្រទេស​ជប៉ុន និង អាមេរិក​ជាដើម បក្សី​ប្រភេទ​នេះ មាន​គំនិត​ច្នៃ​បង្កើត​ដោយ​ខ្លួន​វា​រហូត​ដល់​ពាំ​គ្រាប់​ធញ្ញជាតិ​ដែល​មាន​សំបក​រឹង​ទម្លាក់​នៅ​លើ​​វីថី​ដ៏​មមាញឹក​ដើម្បី​ឲ្យ​ឡាន​ជួយ​កិន​ហើយ នៅ​ពេល​សំបក​រឹង​ទាំង​នោះ​បែក​ខ្ទិច ខណៈ​ដែល​ផ្លូវ​ក៏​លែង​សូវ​មមាញឹក ពួកវា​ក៏​ចាប់​ផ្តើម​ហើរ​ចុះ​ដើម្បី​ទៅ​រើស​យក​អាហារ​ទាំង​នោះ​ពី​លើ​ថ្នល់​មក​វិញ។ រូបភាព​ប្រភេទ​នេះ ជារឿយ​ៗ​គេ​តែង​ថត​បាន​តាម​រយៈ​កាមេរ៉ា​នៅ​តាម​បង្គោល​ភ្លើង​ចរាចរណ៍ ដែល​បង្ហាញ​ពី​ភាព​ឆ្លាតវៃ​មិន​ធម្មតា​របស់​សត្វ​នេះ៕
ប្រភព៖ Sabay

អត្ថបទទាក់ទង