ខ្មែរប៉ុស្ដិ៍ Close

ទោះគាត់អាយុ៨១ឆ្នាំមែន តែគាត់អាចធ្វើវាបានយ៉ាង…..

ដោយ៖ ស៊ីវេត មធុរ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៦ ខែសីហា ឆ្នាំ២០១៨ កីឡា - សុខភាព 45

ខ្លួនប្រាណរបស់យើងម្នាក់ៗអាចក្លាយជាអាក្រក់បានគ្រប់ពេលវេលាបាន. កាលណាមនុស្សយើងកាន់តែឈានដល់វ័យចំណាស់ ឆ្អឹង និងសាច់ដុំ កាន់តែខ្សោយ ឬក៏មិនដំណើរការតែម្តង។ ជាពិសេស កាលណាដែលយើងមានវ័យឈានដល់អាយុ៨១ឆ្នាំ រាងកាយមនុស្សយើងនឹងវិវត្តន៍ទៅកាន់តែចាស់ខ្លាំង។

តែបុរសជនជាតិជប៉ុនអាយុ៨១ឆ្នាំម្នាក់ បានបង្ហាញពីរបៀបដែលធ្វើអោយខ្លួនប្រាណយើងពេលចាស់ទៅមានកំលាំងដូចក្មេង។ បើទោះបីយ៉ាងណាក៏ដោយ រាងកាយរបស់គាត់មិនអាចប្រៀបផ្ទឹមបានល្អដូចគេក្មេងៗនោះទេ។ តែបើប្រៀបធៀបអ្នកដែលមានអាយុស្មើរគាត់ គាត់មានភាពល្អប្រសើរជាងគេវិញ។

លោក Toshisuke បង្ហាញអោយថា វាមិនមែនមានន័យថាយើងកាន់តែចាស់យើងសាច់ដុំយើងកាន់តែខ្សោយនោះទេ ហើយរបៀបបង្ហាញម៉ូតសាច់ដុំ មនុស្សមានវ័យចំណាស់ វាមិនមែនមានន័យថាឆ្អឹង និងសាច់ដុំខ្លួនប្រាណរបស់ពួកគាត់ខ្លាំងនោះដែរ។

អតីតកាលរបស់គាត់ គាត់ក៏ជាបុរសសាច់ដុំម្នាក់ដែរ កាលពីគាត់នៅក្មេង។ ប៉ុន្តែគាត់បានបោះបង់អាជីពនេះចោលកាលពីគាត់មានអាយុ ៣៤ ឆ្នាំ។ គាត់បានក្លាយជាមនុស្សម្នាក់ដែលញុំាច្រើន ផឹកច្រើន ហើយជក់បារីក៏ច្រើនផងដែរ គាត់ស្ទើរតែមិនជឿទល់តែសោះថាខ្លួនប្រាណរបស់គាត់ក្លាយជាបែបនេះ។ ចាប់តាំងពីពេលនោះមកគាត់បានកែប្រែចិត្តគំនិតរបស់គាត់ ហើយគាត់មានបំណងចង់ត្រលប់ទៅរកអាជីពដើមគាត់វិញ គាត់បានព្យាយាមធ្វើវាជាងរៀងរាល់ថ្ងៃ។ បើទោះជាខ្លួនគាត់ពេលនោះមានអាយុ៥០ក៏ដោយ គាត់នៅតែមិនបោះបង់ចោលក្តីស្រមៃរបស់គាត់ចោលនោះទេ ទីបំផុតគាត់អាចធ្វើវាបានដោយជោគជ័យបំផុត។

ប៉ុន្តែគាត់បាននិយាយថាខ្លួនប្រាណរបស់គាត់នៅពេលឥលូវនេះមិនដូចកាលដែលគាត់នៅពីក្មេងនោះទេ។ ដូចកាលពីគាត់នៅក្មេងគាត់អាចធ្វើលំហាត់ប្រាណរហូតទៅដល់៦ម៉ោងក្នុង១ថ្ងៃ តែឥលូវសល់ត្រឹមតែ៣ម៉ោងតែប៉ុណ្ណោះ។ Toshisuke បាននិយាយថា គាត់អាចបន្តអាជីពនោះទៅមុខទៀតយ៉ាងហោចណាស់ត្រឹមអាយុ៨៥ឆ្នាំគាត់ឈប់ហើយ។

សម្រួលដោយ៖ ឆៃយ៉ា