ខ្មែរប៉ុស្ដិ៍ Close

រន្ធត់ចិត្ត…!!! ខ្ទមតូចសោះអាចឆេះស្លាប់មួយគ្រួសារគ្នា៤នាក់ តើសមជាករណីភ្លើងឆេះឫជា….

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអាទិត្យ ទី១២ ខែសីហា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 38
រន្ធត់ចិត្ត…!!! ខ្ទមតូចសោះអាចឆេះស្លាប់មួយគ្រួសារគ្នា៤នាក់ តើសមជាករណីភ្លើងឆេះឫជា…. រន្ធត់ចិត្ត…!!! ខ្ទមតូចសោះអាចឆេះស្លាប់មួយគ្រួសារគ្នា៤នាក់ តើសមជាករណីភ្លើងឆេះឫជា….

ខេត្តក្រចេះ៖ មនុស្សមួយគ្រួសារមានគ្នា៤នាក់បានស្លាប់បាត់បង់ជីវិតទាំងអស់ក្នុងគ្រោះថ្នាក់ភ្លើងឆេះផ្ទះកាលពីថ្ងៃទី ០៩ ខែសីហា ឆ្នាំ ២០១៨ តែសមត្ថកិច្ចទើបតែទទួលបានពត៌មាននេះកាលពីល្ងាចថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០១៨ តាមរយៈគ្រូបង្រៀនម្នាក់។ដែលហេតុការណ៍ឆេះផ្ទះស្លាប់មួយគ្រួសារនេះ ស្ថិតនៅ ភូមិប្អៀរ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ។

តាមការរៀបរាប់របស់លោកគ្រូបង្រៀនម្នាក់នោះបានអោយដឹងថា គ្រួសារជនរងគ្រោះរស់នៅក្នុងខ្ទមដាច់ស្រយាលឆ្ងាយពីគេ ដែលក្នុងគ្រួសារនោះមានកូនពីរនាក់ក្នុងបន្ទុក។លោកគ្រូបង្រៀនម្នាក់នោះបានបន្តថា ដោយបាត់កូនសិស្សទាំងពីរនាក់នោះពីរបីថ្ងៃមកហើយមិនឃើញមករៀន។ គាត់ក៏មានការបារម្ភពីព្រោះរដូវនេះជារដូវរស្សា ខ្លាចកូនសិស្សរបស់គាត់ដែលរស់នៅតំបន់ដាច់ស្រយាលនោះ លង់ទឹកឫក៏មានគ្រោះថ្នាក់អ្វីមួយ ទើបមិនឃើញមករៀនបែបនេះ។

ពេលនោះលោកគ្រូក៏សម្រេចចិត្តហៅប្រជាការពារភូមិ ដើម្បីចុះទៅត្រួតពិនិត្យមើលដល់ខ្ទមកំសត់ដែលក្មេងៗទាំងពីរនាក់នោះរស់នៅជាមួយម្ដាយឪពុក។តែពេលទៅដល់ ស្រាប់តែឃើញភ្លើងឆេះខ្ទមនោះអស់។ចំណែកឯក្មេងទាំងពីរនាក់ ព្រមទាំងឪពុកម្ដាយរបស់គេ បានស្លាប់យ៉ាងអាណោចអាធម័ក្នុងគំនរផេះខ្លោចជាមួយគ្នាតែម្ដង។

ក្រោយពេលឃើញហេតុការណ៍បែបនេះទើបលោកគ្រូបង្រៀនម្នាក់នោះបានរាយការណ៍ទៅសមត្ថកិច្ចនៅល្ងាចថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០១៨។ ក្រោយពេលទទួលដំណឹងនេះ កម្លាំងនគរបាលជំនាញបច្ចេកទេស និងនគរបាលព្រហ្មទណ្ឌ បានធ្វើការចុះត្រួតពិនិត្យដល់កន្លែងកើតហេតុ។តែដោយសារម្សិលមិញភ្លៀងធ្លាក់ខ្លាំងពេក ហើយតំបន់ដែលជនរងគ្រោះរសនៅឆ្ងាយដាច់ពីគេរហូត ទៅដល់៥គីឡូម៉ែត្រពីភូមិឯណោះ ណាមួយទូកអ្នកចំលងគាត់មិនហ៊ានឆ្លង ដោយឃើញភ្លៀងខ្លាំងពេក ទើបការចុះត្រួតពិនិត្យនេះត្រូវពន្យាពេល។

រហូតមកដល់ព្រឹកថ្ងៃទី ១២​ ខែសីហា ឆ្នាំ ២០១៨ ទើប កម្លាំងនគរបាលជំនាញបច្ចេកទេស និងនគរបាលព្រហ្មទណ្ឌបានចុះទៅដល់កន្លែងកើតហេតុ។ បន្ទាប់ពីការធ្វើកោសលវិច្ច័យលើសាកសព មកដល់ពេលនេះសមត្ថកិច្ច កំពុងបើកការស្រាវជ្រាវ តែមិនទាន់ដឹងលទ្ធផលនៅឡើយទេ។តែសមត្ថកិច្ចដាក់ការសង្ស័យថាករណីនេះអាចជាករណីឃាតកម្មច្រើនជាង។