ក្រោយជោគជ័យការប្រគំតន្រ្តី G-Fund By G-Devith ត្រៀមយកថវិកាទៅសង់សាលាឆាប់ៗ
ការប្រគំតន្រ្តីមានឈ្មោះថា G-Fund By G-Devith នៅសាលមហោស្រពកោះពេជ្រកាលពីថ្ងៃ ០៥ តុលា ថ្មីៗនេះបានប្រព្រឹត្តិទៅយ៉ាងរលូន និងទទួលបានការគាំទ្រជាច្រើនពី Fan។ ការប្រគំតន្រ្តីនេះធ្វើឡើងដើម្បីប្រមូលថវិកាយកទៅសាងសង់អគារសិក្សាមួយខ្នង នៅអនុវិទ្យាល័យ ព្រះពុទ្ធមានសេរី ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
កម្មវិធីដែលមានការឧបត្ថម្ភពី G Park និងទឹកប្រទាល Aloe Vera ម៉ាក SUSUSI នោះបានបង្ហាញនូវ show ពិសេសៗជាច្រើន ក្នុងនោះមានការបង្ហាញពីក្រុមរបស់លោក ងួន ចាន់ដេវីត លោកនី រតនា លោក ហេង ពិទូ កញ្ញា ADDA កញ្ញា ទេព បូព្រឹក លោក T.O លោក Tempo លោក Emo composer ក្រុមរាំGMB ក្រុមElaztix និង ពិធីករពិធីការនីពូកែវោហាស័ព្ទគឺលោក Pey Pey Dy និង DJ GB ៕