ខ្មែរប៉ុស្ដិ៍ Close

រដ្ឋ​សភា​ប្រកាសសុពល​ភាព​អាណត្តិរបស់សមាជិក​សភា​មក​ពី​បីគណបក្ស​ ដើម្បី​ទទួល​សុពលភាព​ជា​តំ​ណាង​រាស្ត្រ​ថ្មី​

ដោយ៖ សម ឬទ្ធិពល ​​ | ថ្ងៃចន្ទ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ព័ត៌មានទូទៅ 43
រដ្ឋ​សភា​ប្រកាសសុពល​ភាព​អាណត្តិរបស់សមាជិក​សភា​មក​ពី​បីគណបក្ស​ ដើម្បី​ទទួល​សុពលភាព​ជា​តំ​ណាង​រាស្ត្រ​ថ្មី​ រដ្ឋ​សភា​ប្រកាសសុពល​ភាព​អាណត្តិរបស់សមាជិក​សភា​មក​ពី​បីគណបក្ស​ ដើម្បី​ទទួល​សុពលភាព​ជា​តំ​ណាង​រាស្ត្រ​ថ្មី​

នៅ​ព្រឹកថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា ឆ្នាំ ២០១៧នេះ រដ្ឋ​សភា​បានបើកសម័យ​​ប្រជុំក្រោម​អធិបតី​ភាព​សម្តេច​ ហេង សំ​រិន​  ដោយ​មាន​វត្ត​មាន​សមាជិក​រដ្ឋសភា​ពេល​ផ្តើម​សម័យ​ប្រជុំ​ចំ​នួន​៦៧រូប​។

សម័យ​ប្រជុំ​ព្រឹកនេះ មាន​របៀប​វារៈតែ​មួយ​គត់​​​ គឺ​ការប្រកាសសុពល​ភាព​នៃ​អាណត្តិ​របស់​សមាជិក​នីមួយៗ មកពី​គណបក្ស​ហ្វ៊ុន​ស៊ិន​ប៉ិច គណបក្ស​សញ្ជាតិ​កម្ពុជា​ និង​គណបក្ស​ខ្មែរអភិវឌ្ឍ​សេដ្ឋកិច្ច។

សម្តេច​ប្រធាន​រដ្ឋ​សភា​ បាន​អាន​សេចក្តីប្រកាសរបស់​រដ្ឋ​សភា​ ទទួល​ស្គាល់​សុពល​ភាពតំ​ណាង​រាស្ត្រ​ថ្មី​ចំ​នួន​៤៤រូប​។

ខាង​ក្រោម​នេះ​​ ​គឺជាសេចក្តី​ប្រកាសព័ត៌មាន​របស់​រដ្ឋ​សភា​៖