ខ្មែរប៉ុស្ដិ៍ Close

ចិន ថា​បរទេស មិនគួរ​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​នោះទេ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២ ខែសីហា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 42
ចិន ថា​បរទេស មិនគួរ​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​នោះទេ ចិន ថា​បរទេស មិនគួរ​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​នោះទេ

លោក Wang Yi រដ្ឋមន្រ្តី​ការបរទេស​ចិន បាន​និយាយ​ថា បរទេស​មិនគួរ​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា ក្រោយ​ការ​បោះឆ្នោត​នោះទេ។ ការ​ថ្លែង​នេះ ធ្វើឡើង​ក្នុង​ជំនួប​ជាមួយ​លោក ប្រាក់ សុខុន រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​កម្ពុជា កាលពី​ថ្ងៃទី១ ខែ​សីហា ឆ្នាំ​២០១៨ នៅក្រៅ​កិច្ចប្រជុំ​រដ្ឋមន្រ្តី​ការបរទេស​អាស៊ាន និង​កិច្ច​ប្រជុំ​ពាក់ព័ន្ធនៅ​សិង្ហបុរី។

ការ​លើកឡើង​របស់ Wang Yi ខាងលើ​នេះ គឺ​បន្ទាប់​ពីមាន​ប្រទេស​មួយចំនួន​ បាន​រិះគន់​ការ​បោះឆ្នោត​នៅ​កម្ពុជា ដែលបាន​ធ្វើឡើង​កាលពី​ថ្ងៃទី​២៩​កក្កដា ២០១៨ ថា គ្មាន​ភាព​​សេរី ត្រឹមត្រូវ យុត្តិធម៌ មិន​តំណាង​ឱ្យ​ឆន្ទៈ​ប្រជាពលរដ្ឋ​ខ្មែរ និងមិន​អាច​ទទួល​យក​បាន​ឡើយ។

ជាមួយគ្នា​នេះ លោក Wang Yi ក៏បាន​អបអរ​សាទរ​កម្ពុជា ដែលបាន​រៀបចំ​ការ​បោះឆ្នោត​ប្រព្រឹត្ត​ទៅដោយ​រលូន ហើយ​បាន​សន្យា​ថា ចិន​នឹង​បន្ត​ជួយ​កម្ពុជា ក្នុងការ​រក្សា​ស្ថិរភាព និងការ​អភិវឌ្ឍ។

សូម​បញ្ជាក់ដែរ​ថា ក្នុង​ជំនួប​នេះ ភាគី​ទាំង២ បាន​ពិភាក្សា​អំពី​ទំនាក់ទំនង​ទ្វេភាគី​រវាង​កម្ពុជា-ចិន និង​បញ្ហា​តំបន់ និង​អន្តរជាតិ។ នេះបើ​តាម​ការ​បញ្ជាក់​របស់​លោក ប្រាក់ សុខុន នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក នៅ​ក្រោយ​ជំនួប​នេះ៕

ប្រភព៖ ខ្លីៗ

អត្ថបទទាក់ទង