ខ្មែរប៉ុស្ដិ៍ Close

    គ.ជ.ប ជ្រើសរើសមមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី ជាង៣ពាន់នាក់ បម្រើការនៅតាមឃុំ សង្កាត់ សម្រាប់ពិនិត្យបញ្ជីឈ្មោះឆ្នោតឆ្នាំ២០២០

    ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអង្គារ ទី១៨ ខែសីហា ឆ្នាំ២០២០ ព័ត៌មានទូទៅ 3108
    គ.ជ.ប ជ្រើសរើសមមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី ជាង៣ពាន់នាក់ បម្រើការនៅតាមឃុំ សង្កាត់ សម្រាប់ពិនិត្យបញ្ជីឈ្មោះឆ្នោតឆ្នាំ២០២០គ.ជ.ប ជ្រើសរើសមមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី ជាង៣ពាន់នាក់ បម្រើការនៅតាមឃុំ សង្កាត់ សម្រាប់ពិនិត្យបញ្ជីឈ្មោះឆ្នោតឆ្នាំ២០២០

    (ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គជប បានប្រកាសជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈខ្លីចំនួន ១,៦៤៦ក្រុម ស្មើនឹងចំនួន ៣,២៩២នាក់ ដើម្បីបម្រើការនៅតាមឃុំ សង្កាត់ ចំណុះរាជធានី-ខេត្ត សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការបោះឆ្នោត ឆ្នាំ២០២០។

    តាមសេចក្តីជូនដំណឹងរបស់ គ.ជ.ប ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០នេះ បានបញ្ជាក់ឱ្យដឹងថា មុខតំណែងត្រូវជ្រើសរើសមាន២រួមមាន៖

    ទី១៖ ប្រធានក្រុមចុះឈ្មោះបោះឆ្នោត (ក.ច.ប)
    ទី២៖ សមាជិកក្រុម ចុះឈ្មោះបោះឆ្នោត ជាការីកុំព្យូទ័រ។

    សម្រាប់បេក្ខជន បេក្ខនារី ដែលមានចំណាប់អារម្មណ៍សូមដាក់ពាក្យចូលប្រឡង ព្រមទាំងអញ្ជើញទៅមើលសេចក្តីជូនដំណឹងស្តីពីលក្ខខណ្ឌប្រឡងជ្រើសរើស និងដាក់ពាក្យ ការទទួលពាក្យដែលនឹងបិទផ្សាយនៅតាមសាលាឃុំ សង្កាត់ និងទីកន្លែងសាធារណៈក្នុងឃុំ សង្កាត់។

    ក្នុងសេចក្តីជូនដំណឹងដដែល បានឱ្យដឹងថា៖

    * ការចាប់ផ្តើមចែក និងទទួលពាក្យនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង៧៖០០នាទីព្រឹក។
    * ឈប់ទទួលពាក្យនៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១៧៖៣០នាទីល្ងាច
    * ការបិទផ្សាយបញ្ជីឈ្មោះបេក្ខជនដែលត្រូវប្រឡង QCM និងធ្វើតេស្តកុំព្យូទ័រ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ នៅតាមសាលាឃុំ សង្កាត់ នៃរាជធានី ខេត្ត។
    * ការប្រឡង QCM និងធ្វើតេស្តកុំព្យូទ័រ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំនៅតាមមណ្ឌលប្រមូលផ្តុំ ក្រុង ស្រុក ខណ្ឌ៕

    ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ គ.ជ.ប៖

    អត្ថបទទាក់ទង