ខ្មែរប៉ុស្ដិ៍ Close

រាជរដ្ឋាភិបាលកម្ពុជាផ្តល់ថវិកា១០ម៉ឺនដុល្លារជួយដល់ប្រជាជនឡាវរងគ្រោះដោយទឹកជំនន់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី៣១ ខែកក្កដា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 40
រាជរដ្ឋាភិបាលកម្ពុជាផ្តល់ថវិកា១០ម៉ឺនដុល្លារជួយដល់ប្រជាជនឡាវរងគ្រោះដោយទឹកជំនន់ រាជរដ្ឋាភិបាលកម្ពុជាផ្តល់ថវិកា១០ម៉ឺនដុល្លារជួយដល់ប្រជាជនឡាវរងគ្រោះដោយទឹកជំនន់

រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ជំនួយជាថវិកាចំនួន១០ម៉ឺនដុល្លារអាមេរិក ដើម្បីជួយដល់ប្រជាជនឡាវ ដែលរងគ្រោះដោយទឹកជំនន់បាក់ទំនប់វារីអគ្គិសនីកាលពីថ្មីៗនេះ។

ជំនួយសប្បុរសធម៌នេះ បានផ្តល់ឡើងកាលពីថ្ងៃទី៣០ ខែកក្កដា ដោយឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ទៅឱ្យឯកឧត្តម ប្រាសិទ្ធ សាយ៉ាសិទ្ធ ឯកអគ្គរដ្ឋទូតឡាវប្រចាំកម្ពុជា។

ឯកឧត្តម អ៊ុច បូររិទ្ធ មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាមានការរំជួលចិត្ត និងសោកសៅចំពោះសោកនាដកម្មនៃការបាក់ទំនប់វារីអគ្គិសនីនៅប្រទេសឡាវ។ ជាមួយគ្នានេះ ក៏បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះការបាត់បង់នៅក្នុងឧបត្តិហេតុដ៏សោកនាដកម្ម និងអកុសលនេះ។

ទំនប់វារីអគ្គីសនី សេពៀន សេណាំណូយ (Xepien Xenamnouy) ក្នុងខេត្តអាតាពើ ប្រទេសឡាវ ដែលតម្កល់ទឹក៥.០០០លានម៉ែត្រគូប និងអាចផលិតថាមពលអគ្គិសនីបាន៤១០ម៉េហ្កាវ៉ាត់ នៅភាគខាងលើប្រទេសកម្ពុជាប្រហែល៧០គីឡូម៉ែត្រ ត្រូវបានបាក់កាលពីថ្ងៃទី២៤ ខែកក្កដា ដោយបានសម្លាប់ និងធ្វើឱ្យបាត់ខ្លួនប្រជាជនឡាវរាប់រយនាក់៕

អត្ថបទទាក់ទង