ខ្មែរប៉ុស្ដិ៍ Close

ជីវិតនយោបាយ របស់លោកសម រង្ស៊ី ចាញ់អីចាញ់យ៉ាងនេះ!

ដោយ៖ ស៊ីវេត មធុរ៉ា ​​ | ថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ទស្សនៈ - នយោបាយ 26

ចាញ់ទី១៖ អំពាវនាវឱ្យពលរដ្ឋដេកផ្ទះ តែពលរដ្ឋជាង ៨០% អញ្ជើញទៅបោះឆ្នោត

ចាញ់ទី២៖ មិនចាំបាច់ទៅបោះឆ្នោត តែដើរលេង ពលរដ្ឋមិនដើរលេងតែពលរដ្ឋនាំគ្នាទៅបោះឆ្នោតភ្លូកទឹក ភ្លូកដី

ចាញ់ទី៣ ៖ រង្ស៊ីថាការបោះឆ្នោតថ្ងៃទី២៩ ខែកក្កដា មានជម្រើសតែពីរប៉ុណ្ណោះ អ្នកទៅបោះឆ្នោតគឺគាំទ្របក្សប្រជាជន ចំណែកអ្នកដែលមិនទៅបោះឆ្នោតគឺគាំទ្រខ្មោចគណបក្សសង្គ្រោះជាតិ។ ឥឡូវពលរដ្ឋទៅបោះឆ្នោត ជាង៨០% គឺមានន័យថាគណបក្សប្រជាជនមានការគាំទ្រ ភាគច្រើនលើសលុប ហើយអ្នកដែលគាំទ្រខ្មោចបក្សសង្គ្រោះជាតិមានត្រឹមជាង ១០%។ នេះមិនគិតពីអ្នករវល់ពិតប្រាកដមិនបានទៅបោះឆ្នោតផង។

ចាញ់ទី៤៖ រង្ស៊ីថាអ្នកមិនទៅបោះឆ្នោតជាអ្នកស្រឡាញ់ប្រជាធិបតេយ្យ តែពលរដ្ឋខ្មែរជាង ៨០% មិនភ្លីភ្លើ ឡប់សតិដូចសម រង្ស៊ីទេ គឺទៅបោះឆ្នោតជាអ្នកស្រឡាញ់លទ្ធិប្រជាធិបតេយ្យ និងគោរពសិទិ្ធមនុស្ស មិនជាន់ឈ្លីសិទ្ធិមនុស្សដូចក្រុមអ្នកអំពាវនាវឱ្យពលរដ្ឋមិនទៅបោះឆ្នោតនោះទេ។

ចាញ់ទី៥៖ សម រង្ស៊ី កុហកខ្លួនឯងថាអ្នកទៅបោះឆ្នោត ត្រូវបានទទួលការគំរាមកំហែង ប៉ុន្តែពលរដ្ឋខ្មែរដែលទៅបោះឆ្នោតអះអាងថាមានតែ សម រង្ស៊ី ខ្លួនឯងទេដែលមានសតិមិនល្អ និងចេះតែមួលបង្កាច់ ញុះញង់តែប៉ុណ្ណោះ។

ចាញ់ទី៦៖ សម រង្ស៊ី តាំងខ្លួនជាតួឯកលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស ចោទគេចោទឯងថាផ្តាច់ការកុម្មុយនិស្ត ប៉ុន្តែខ្លួនឯងជាអ្នកប្រជាធិបតេយ្យក្លែងក្លាយ និងជាអ្នកសម្លាប់ លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។

ចាញ់ទី៧៖ សម រង្ស៊ីចាញ់ឆន្ទៈប្រជាជន យល់ថាពលរដ្ឋជឿងុបលើខ្លួន ប៉ុន្តែពលរដ្ឋខ្មែរមិនចាញ់បោករង្ស៊ីទៀតឡើយ។ ពួកគាត់មានការយល់ដឹង ខ្ពស់ជាង សម រង្ស៊ីទៀតផង។

ដោយចៅចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១៨