ខ្មែរប៉ុស្ដិ៍ Close

អ្នកនាំពាក្យ CPP ៖ បង្កើតគណបក្ស “ឆន្ទះខ្មែរ” មកពីអស់ជំនឿលើអតីតបក្សប្រឆាំង

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃសុក្រ ទី២៧ ខែមេសា ឆ្នាំ២០១៨ ទស្សនៈ - នយោបាយ 95
អ្នកនាំពាក្យ CPP ៖ បង្កើតគណបក្ស “ឆន្ទះខ្មែរ” មកពីអស់ជំនឿលើអតីតបក្សប្រឆាំង អ្នកនាំពាក្យ CPP ៖ បង្កើតគណបក្ស “ឆន្ទះខ្មែរ” មកពីអស់ជំនឿលើអតីតបក្សប្រឆាំង

ភ្នំពេញៈ អ្នកនំាពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានអះអាងថា ការបង្កើតគណបក្សឆន្ទៈខ្មែរ របស់ក្រុមគ្រួសារលោក គង់ គាំ នេះ ដោយសារតែក្រុមគ្រួសារលោកអស់ជំនឿលើកអតីតបក្សសង្គ្រោះជាតិ ដែលតែងតែបរាជ័យ ក្នុងការបោះឆ្នោតកន្លងមកនេះ។

ការអះអាងនេះ ស្របទៅនឹងគំនិតរបស់កូនប្រុសលោក គង់ គាំ ដែលអះអាងថា ការបង្កើតគណបក្សថ្មី «ឆន្ទៈខ្មែរ» មកពីអស់ជំនឿងលើកគណបក្សសង្គ្រោះជាតិ ដែលត្រូវបាន តុលាការ​​រំលាយកន្លងមកនេះ។

លោក សុខ ឥសាន បានឲ្យដឹងនៅថ្ងៃទី២៧ ខែមេសា តាមប្រព័ន្ធសារតេឡេក្រាមថា ជម្រៅចិត្តមនុស្សមិនអាចវាស់បានមែន។ នៅក្រោយពេល ដែលលោក គង់ មុនីកា បង្កើតគណបក្សឈ្មោះថា គណបក្សឆន្ទៈខ្មែរ ដើម្បីចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោតនាពេលឆាប់ៗខាងមុខនេះ មានអតីតមន្ត្រីអតីតបក្សប្រឆាំងមួយរូប បាន​សម្តែងការខកចិត្តយ៉ាងខ្លាំង ហាក់មិនចង់ឲ្យមានការបង្កើតបក្សថ្មី។

ការលើករបស់លោក សុខ ឥសាន សំដៅទៅរកលោក អេង ឆៃអ៊ាង ដែលបានចំអកទៅកាន់ក្រុមគ្រួសារលោក គង់ គាំ ថា ការបង្កើតគណបក្សឆន្ទៈខ្មែរ ដើម្បីគ្រួសារ និងទ្រព្យសម្បត្តិ។

យ៉ាងណាក្តីលោក សុខ​ ឥសាន បានអះអាងថា ការលើកឡើងរបស់អតីតមន្ត្រីបក្សប្រឆាំងនេះបានបោះសម្តីថា ជម្រៅទឹកសមុទ្រគេអាចវាស់បាន តែជម្រៅចិត្តមនុស្ស គេមិនអាចវាស់បានឡើយ។ ការបង្កើតបក្សថ្មីនេះ និងបក្សផ្សេងៗទៀត ដើម្បីប្រកួតប្រជែងការបោះឆ្នោត បញ្ជាក់ ច្បាស់ថា កុំយល់ច្រឡំឲ្យសោះ នៅក្នុងប្រទេសកម្ពុជា មិនមែនមានតែអតីតបក្សប្រឆាំងមួយផ្តាច់មុខទេ នៅមានបក្សជាច្រើនទៀត អាចថាជាបក្សប្រឆាំងដែរ។ ម៉្យាងទៀតឃើញ គេនៅស្ងៀម មិនមែនគេចេះតែដើរតាមខ្លួន ដែលដឹកនាំបរាជ័យរហូតនោះទេ។

លោកបញ្ជាក់ថា «ការបង្កើបក្សថ្មី ក៏ជាការទាញពញ្ញាក់ស្មារតី ក្រុមអតីតមេដឹកនាំអតីតបក្សប្រឆាំង កុំឲ្យមានមោទនភាពបុគ្គលខ្លាំងពេក បើក្រៅពីខ្លួនគ្មានអ្នកណា អាចបង្កើតបក្សថ្មីបាននោះ។ ក្រុមអស់លោកមិនអាចបិទសិទ្ធិពលរដ្ឋខាងនយោបាយបានជាដាច់ខាត»។

ការលើកឡើងរបស់អ្នកនាំពាក្យបក្សកាន់អំណាចនេះ ស្របពេលដែលអគ្គលេខាធិការរងនៃ គណបក្សឆន្ទៈខ្មែរ លោក ហ៊ីង យឿន ត្រូវបានវិទ្យុអាស៊ីសេរីស្រង់សំដីយ៉ាងដូច្នេះថា ការ បង្កើតបក្សថ្មីនេះ ដោយសារមិនសង្ឃឹមទៅលើការរស់ឡើងវិញ នៃគណបក្សសង្គ្រោះជាតិ ខណៈដែលការបោះឆ្នោតខិតជិតមកដល់។

លោកបន្តថា បក្សថ្មីនេះមិនទាន់បានគិតអំពីប្រភពធនធានថវិកាសម្រាបទ្រទ្រង់បក្សនោះទេប៉ុន្តែមានការគាំទ្រយ៉ាងពេញទំហឹង ពីលោក គង់ គាំ ជាឪពុក។ លើសពីនេះ ការបង្កើតបក្សថ្មីនេះ គឺជានិមិត្តរូបនៃគណបក្សសង្គ្រោះជាតិ ដូច្នេះលោកសង្ឃឹមថា នឹងមានសំឡេងគាំទ្រចាស់ដើម្បីផ្លាស់ប្ដូររបបសម្តេតេជោ ហ៊ុន សែន និងស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ។ ទន្ទឹមគ្នានេះ លោក ហ៊ីងយឿន បន្តថា លោកមិនខ្វល់ អំពីការរិះគន់យ៉ាងណានោះទេ។ ចំណែកអតីត​តំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ លោក គង់ បូរ៉ា ដែលជាបងប្រុសបង្កើតលោក គង់ មុនីកា ក៏ប្រកាសគាំទ្រ ការបង្កើតគណបក្សថ្មី របស់ប្អូនរបស់លោក។

លោក គង់ បូរ៉ា មានប្រសាសន៍ថា នៅក្នុងដំណាក់កាលនេះ គឺជាគណបក្សអស់សង្ឃឹមថា គណបក្សសង្គ្រោះជាតិ នឹងអាចចូលប្រកួតប្រជែង បោះឆ្នោតបានដូច្នេះប្អូនប្រុសរបស់លោកបង្កើតបក្សថ្មីនេះ ដើម្បីប្រមូលអ្នកប្រជាធិបតេយ្យមកវិញ៕

ប្រភព៖ campost