ខ្មែរប៉ុស្ដិ៍ Close

    ទំព័រ Facebook (Fresh News) របស់បណ្តាញព័ត៌មាន Fresh News ត្រូវបានជនអនាមិក លួចយកទៅគ្រប់គ្រង

    ដោយ៖ សម ឬទ្ធិពល ​​ | ថ្ងៃចន្ទ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ផ្ទះហ្វេសប៊ុក 1197
    ទំព័រ Facebook (Fresh News) របស់បណ្តាញព័ត៌មាន Fresh News ត្រូវបានជនអនាមិក លួចយកទៅគ្រប់គ្រង ទំព័រ Facebook (Fresh News) របស់បណ្តាញព័ត៌មាន Fresh News ត្រូវបានជនអនាមិក លួចយកទៅគ្រប់គ្រង

    ទំព័រ Facebook (Fresh News) របស់បណ្តាញព័ត៌មាន Fresh News ត្រូវបានជនអនាមិក លួចយកទៅគ្រប់គ្រង នៅព្រឹកព្រលឹម ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ហើយបង្ហោះព័ត៌មានមិនត្រឹមត្រូវប្រមាថដល់ថ្នាក់ដឹកនាំ។ នៅពេលនេះ ក្រុមការងារបច្ចេកទេសរបស់ Fresh News បានកំពុងដោះស្រាយបញ្ហានេះ ។

    ភ្លាម​ៗបន្ទាប់​ពី​មាន​ក្រុម​ជន​អនាមិកចូល​លួចទៅ​គ្រប់​គ្រង​ទំព័រហ្វេសប៊ុក​ Fresh news ភ្លាម ក្រុម​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ជាច្រើន​បាន​បញ្ចេញ​ប្រតិកម្ម​ព្រម​ៗគ្នា ថា ទង្វើ​នេះបង្កឡើង​ដោយ​ក្រុម​ងងឹត ដែល​មាន​ចេតនា​ចង់​បង្ក​ចលាចល​ក្នុង​សង្គមខ្មែរ ជា​ពិសេស គឺបង្ហាញ​នូវការឃុត​ឃិត​គ្នា​របស់​ក្រុម​ប្រឆាំង​ជា​មួយ​ជន​ទុច្ចរិត​ក្នុង​ការ​ប្រមាថមកលើ​ថ្នាក់​ដឹកនាំប្រទេស​កម្ពុជា​។

    អ្នក​ប្រើប្រាស់​បណ្តា​ញ​សង្គម​ បាន​សរសេរថា ៖

    ក្រុមជនងងិត នៅតែចិញ្ចឹមចិត្តក្នុងគោលដៅប្រមាថមេដឹកនាំកម្ពុជា និងបំផ្លាញស្ថិរភាពជាតិរបស់ប្រជាជនតាមគ្រប់រូបភាពនិងគ្រប់មធ្យោបាយ។

    សូម្បីទំព័រ Facebook សារព័ត៌មាន ក៏គេជ្រៀតលួចចូល ប្រែក្លាយ មធ្យោបាយសារព័ត៌មាន ដើម្បីប្រើប្រាស់ជា «គ្រាប់ដ៏ពិសពុលនិងគ្រោះថ្នាក់» បាញ់ប្រហារមកលើកម្ពុជាយ៉ាងអសីលធម៌បំផុត។

    ថ្ងៃនេះ ពួកជនងងិត បានចូលលួចទំព័រ Facebook Fresh News ហើយពេលចូលបានភ្លាម គឺគេបង្កើតសារក្នុងចេតនាធ្វើឲ្យចលាចលសង្គមភ្លាម។ ក៏ប៉ុន្តែ បំណងអាក្រក់ អំពើប្រមាថនេះ គឺគ្មានប្រសិទ្ធិទេ ហើយពួកជនងងិតទៅវិញទេ ដែលជួបចលាចលក្នុងក្រុមរបស់ខ្លួន ហើយខ្លះកំពុងរត់យកប្រាស់អាយុយ៉ាងពិតប្រាកដ។ កុំចង្អុលទៅអ្នកដទៃ ហើយអស់លោកទទួលយកបណ្តាសារ និងកម្មផលពិតនៅក្នុងជាតិនេះបន្តបន្ទាប់ចុះ។

    សូមអង្គភាពសារព័ត៌មាន បន្តមានការប្រុងប្រយ័ត្នខ្ពស់ ហើយសូមមហាជនកុំជឿលើព័ត៌មានប្រឌិត និងព័ត៌មានបំពុល៕

     

    អត្ថបទទាក់ទង