ឯកឧត្តម ហ៊ុន ម៉ាណែត អញ្ជើញចែកសញ្ញាបត្រដល់និស្សិតជិត៨០០នាក់ នៅសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) ខេត្តកំពង់ចាម

ឯកឧត្តម ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍និស្សិតក្រីក្រ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីចែកសញ្ញាបត្រ ជូនជ័យលាភីដល់និស្សិតចំនួន៧៨៦នាក់ នៃសាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចសាខាខេត្តកំពង់ចាមដែលបានប្រារព្ធធ្វើនៅសាលាខេត្តកំពង់ចាម។
ស្ថិតក្នុងឱកាសនោះ ប្រធានគណៈគ្រប់គ្រងសាកលវិទ្យា ល័យគ្រប់គ្រង និងសេដ្ឋកិច្ច លោក មួន វាសនា បានថ្លែងថា បរិញ្ញាបត្រជំនាន់ទី១០ ទី១១ ទី១២ និងបរិញ្ញា បត្ររង ជំនាន់ទី១៣ ទី១៤ និងទី១៥ សារុបនិស្សិតចំនួន ៧៨៦ អង្គ/នាក់ ក្នុងនោះ និស្សិតស្រី មានចំនួន៣៦៥ ដែលបានបញ្ចប់ការសិក្សា ប្រកបដោយជោគជ័យ នៅសាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តកំពង់ចាមនាឱកាសនេះ។
ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានមានប្រសាសន៍ផងដែរថា និស្សិតដែលបានទទួលសញ្ញាបត្រជ័យលាភីនេះ ជាការបញ្ជាក់នូវលទ្ធផលដ៏ល្អ ស័ក្តិសម និងការខិតខំប្រឹងប្រែងរបស់និស្សិតគ្រប់ៗរូប។ ក៏ប៉ុន្តែថ្ងៃនេះ មិនមែនជាថ្ងៃបញ្ចប់ នៃដំណើរជីវិតដ៏វែងរបស់យើងគ្រប់ៗរូបនោះទេ។
ជាមួយគ្នានេះ ឯកឧត្តម ក៏សូមអំពាវនាវដល់និស្សិតជ័យ លាភីទាំងអស់ ដែលខ្លះជាមន្ត្រីរាជការ បុគ្គលិកការងារ តាមសហគ្រាស ឬតាមបណ្តាអង្គការនានាសូមបន្តការសិក្សា ខិតខំស្រាវជ្រាវបន្ថែមទៀតសម្រាប់ជាប្រ យោជន៍ផ្ទាល់ខ្លួនផង គ្រួសារផង និងសម្រាប់ចូលរួមអភិវឌ្ឍនសង្គមជាតិលើគ្រប់ផ្នែកគ្រប់វិស័យផង៕