ខ្មែរប៉ុស្ដិ៍ Close

ត្រឡប់មកវិញ ពេជ្រ សូលីកា ទទួលទាំងតំណែងតួឯក បើសម្អាងការវិញត្រូវប៉ាន់ខ្លាំង

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃពុធ ទី២៥ ខែកក្កដា ឆ្នាំ២០១៨ កំសាន្ដ & ប្លែកៗ 28
ត្រឡប់មកវិញ ពេជ្រ សូលីកា ទទួលទាំងតំណែងតួឯក បើសម្អាងការវិញត្រូវប៉ាន់ខ្លាំង ត្រឡប់មកវិញ ពេជ្រ សូលីកា ទទួលទាំងតំណែងតួឯក បើសម្អាងការវិញត្រូវប៉ាន់ខ្លាំង

តារាចម្រៀងស្រីដែលលេចមុខសារជាថ្មី អង្រួនបេះដូងអ្នកគាំទ្រ កញ្ញា ពេជ្រ សូលីកា បានត្រលប់មកវិញជាមួយនឹងសម្រស់រឹតតែស្រស់ស្អាត គួរឲ្យភ្ញាក់ផ្អើល។ មិនត្រឹមតែប៉ុណ្ណោះ តារាចម្រៀងស្រីម្នាក់នេះ ក៏បាននាំភាពពិសេសជូនអ្នកគាំទ្រខ្លួនជាមួយនឹងបទចម្រៀងថ្មីៗ រឿងខ្នាតខ្លី ជាពិសេសថែមទាំងបានគ្រងតំណែងជាតួឯកជាមួយនឹង នីកូ ក្នុងរឿងភាគថ្មី “អាពាហ៍ពិពាហ៍ចៃដន្យ” របស់ស្ថានីយទូរទស្សន៍ហង្សមាស ដែលកំពុងតែដំណើរការថត។

អ្វីគួរឲ្យកត់សម្គាល់នោះតារាស្រីរូបនេះកំពុងទទួលបានប្រជាប្រិយភាពខ្ពស់ ព្រមទាំងទទួលការថតស្ពត និងសម្អាងការជាញឹកញាប់ថែមទៀតផង។ ថ្មីៗនេះដែរ កញ្ញា ពេជ្រ សូលីកា ត្រូវបានខាងសម្អាងការអញ្ជើញនាងអោយថតបែបកូនក្រមុំ ដ៏ស្រស់ស្អាត និងគួរអោយស្រលាញ់ជាខ្លាំង ដោយបានឃើញនាង គ្រងឈុតប្រពៃណីខ្មែរ ដ៏សែនទន់ភ្លន់។ តោះកុំអោយខាតពេលយូរ សូមមកមើលរូបភាពស្អាតៗនៅខាងក្រោម៖