ខ្មែរប៉ុស្ដិ៍ Close

តោះៗសាកល្បងដុតមាន់កូកាកូឡាដោយខ្លួនឯងម្តងមើល(មានវីដេអូខាងក្រោម)

ដោយ៖ ស៊ីវេត មធុរ៉ា ​​ | ថ្ងៃអង្គារ ទី២៤ ខែកក្កដា ឆ្នាំ២០១៨ ម្ហូប 4169

របៀប ដុតមាន់កូកាកូឡា
តោះ!!! សាកធ្វើមើលគេធ្វើម្ហូប តិចមើលតើគេដុតមាន់ធ្វើយ៉ាងដូចម្តេចទៅ របៀបដុតមាន់កូកាកូឡា ?
ប្រជាជនខ្មែរយើងនៅតាមស្រុកស្រែជនបទ ការធ្វើម្ហូបញុំានៅក្នុងក្រុមគ្រួសារជាធម្មតា រៀងរាល់ថ្ងៃបងប្អូន លោកតា លោកយាយ ពុកម៉ែ ពូមីង ពួកគាត់តែងតែ ធ្វើម្ហូបសាមញ្ញដែលមិនសូវចំណាយលុយច្រើន ពួកគាត់តែងតែដាំបន្លែដោយខ្លួនឯង ឬត្រីសាច់ដោយខ្លួនឯង ដូចជាសម្ល ម្ជូត្រកួន ប្រហើរ កកូរ ទឹកគ្រឿង…… ផ្សេងទៀត។ រីឯការដុតមាន់ ដុតទា មិនសូវមានការពេញនិយមនៅស្រុកស្រែជនបទនោះទេ ព្រោះវាចំណាយច្រើនបន្តិច ភាគច្រើន ការធ្វើម្ហូបបែបនេះពួកគាត់ធ្វើលុះត្រាតែមានពិធីជប់លៀង ចូលឆ្នាំខ្មែរ ភ្ជុំបិណ្ឌ ការជួបជុំក្រុមគ្រួសារ ឬការធ្វើពិធីបុណ្យផ្សេងៗ…..។
តោះមើលរបៀបនៃការដុតមាន់កូកាកូឡាតិចមើលដើម្បីជាចំណេះដឹងសម្រាប់យើងពេលមានពិធីជួបជុំម្តងៗ យើងចេះធ្វើដោយខ្លួនឯង។
ពេលដែលយើងចំអិនម្ហូបបែបនេះយើងគួរតែត្រៀមគ្រឿងផ្សំអោយបានគ្រប់គ្រាន់មុនពេលធ្វើការចំអិនវា ។

គ្រឿងផ្សំ៖ មានដូចជា ស្លឹកគ្រី អំបិល ខ្នរ ព្រេងខ្យង ស្ករ កូកាកូឡា ខ្ទឹមសរ ទឹកត្រីឬទឹកស៊ីអ៊ីវ ម្តេញ ខ្ទឹមក្រហម ។

របៀបធ្វើ៖ (ខ្នរ ព្រេងខ្យង ស្ករ ទឹកត្រីឬទឹកស៊ីអ៊ីវ ) => ១កូនចានទឹកត្រីតូចៗ (ម្តេញ ខ្ទឹមក្រហម ខ្ទឹមសរ) => មួយដុំៗ ចិតវាជាចំណិតរួចដាក់ចូលជាមួយគ្រឿង => បន្ទាប់ពីដាក់ចូលគ្នារួមហើយ ត្រូវច្របាច់វាចូលគ្នាអោយសប់ ជាមួយមាន់មួយ។
ដំស្លឹកគ្រី អោយទួក ក្រាលនៅបាតឆ្នាំង បន្ទាប់មកដាក់មាន់ចូលក្នុងឆ្នាំងនោះ (ដាក់ខ្លាញ់បន្តិចក៏បានអត់ដាក់ក៏បាន) រួចហើយគ្របគំរបឆ្នាំងក្រោយពេល១០នាទីម្តងត្រូវមើលកុំអោយខ្លោច បន្ទាប់ដាក់កូកាកូឡាចូល ហើយគ្របម្តងទៀត រហូតដល់ឆ្អិន។
ចុងបញ្ចប់ធ្វើទឹកត្រីដើម្បីជ្រលក់ជាមួយមាន់ដុតជាមួយកូកាកូឡា។