ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរខណ្ឌដូនពេញ ចុះបង្ក្រាបហ្គេមបាញ់ត្រីមួយកន្លែង ឃាត់ខ្លួនមនុស្ស៤នាក់ធ្វើការអប់រំ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃសៅរ៍ ទី២១ ខែកក្កដា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 657
អាជ្ញាធរខណ្ឌដូនពេញ ចុះបង្ក្រាបហ្គេមបាញ់ត្រីមួយកន្លែង ឃាត់ខ្លួនមនុស្ស៤នាក់ធ្វើការអប់រំអាជ្ញាធរខណ្ឌដូនពេញ ចុះបង្ក្រាបហ្គេមបាញ់ត្រីមួយកន្លែង ឃាត់ខ្លួនមនុស្ស៤នាក់ធ្វើការអប់រំ

រាជធានីភ្នំពេញៈ បន្ទាប់ពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ធរខណ្ឌដូនពេញ បានដឹកនាំកម្លាំងបានចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីមួយកន្លែង ដកហូតបានទូហ្គេមបាញ់ត្រីចំនួន២ទូ កៅអី១០ និងកង្ហា២គ្រឿង កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចផ្ទះលេខ១៥ ភូមិ០៨ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។

អាជ្ញាធរខណ្ឌដូនពេញ បានឲ្យដែរថា ទីតាំងលេងហ្គេមបាញ់ត្រីនេះ គឺអាចបង្កឲ្យមានក្មេងទំនើង ក្មេងជក់ថ្មាំញៀន និងបង្កជាបញ្ហាផ្សេងៗ ធ្វើឲ្យប្រជាពរដ្ឋរស់នៅជិតខាងមានការភ័យខ្លាច ហេតុនេះ ទើបឲ្យកម្លាំងគណៈបញ្ជារការចុះបង្ក្រាបទីតាំងនោះ។

ក្រោយធ្វើកំណត់ហេតុដកហូតសម្ភារៈខាងលើ ត្រូវបានយកមករក្សាទុកនៅសាលាខណ្ឌដូនពេញ បណ្តោះអាសន្ន ដើម្បីមានវិធាកាបន្ត។ ចំណែកអ្នកលេង និងអ្នកមើលការខុសត្រូវចំនួន៤នាក់ មានប្រុស៣នាក់ និងស្រីម្នាក់ បានធ្វើការអប់រំនៅនឹងកន្លែង រួចឲ្យវិលត្រឡប់ទៅផ្ទះវិញ៕