ខ្មែរប៉ុស្ដិ៍ Close

ភ្នាក់ងារគណបក្សជិត៨ម៉ឺននាក់ ត្រូវបានអនុញ្ញាតឱ្យចូលរួមសង្កេតមើលដំណើរការបោះឆ្នោត នីតិកាលទី ៦

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១៧ ខែកក្កដា ឆ្នាំ២០១៨ ឯកសារ 51

គិតត្រឹមថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ គណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត គឃ.សប បានអនុញ្ញាតឱ្យភ្នាក់ងារគណបក្សនយោបាយសរុប៧៩.៧៨១នាក់ ក្នុងនោះមានភ្នាក់ងារពេញសិទ្ធិ ចំនួន៥១.៥០៦នាក់ និងភា្នក់ងារបម្រុងចំនួន២៨.២៧៥នាក់ ចូលរួមសង្កេតមើលការបោះឆ្នោត នៅចុងខែកក្កដាខាងមុខនេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨នេះ។

គ.ជ.ប បានឱ្យដឹងថា ក្នុងចំណោមគណបក្សនយោបាយទាំង២០ មានគណបក្សនយោបាយចំនួន៦ មិនបានដាក់ភ្នាក់ងារគណបក្សនយោបាយ នៅតាមការិយាល័យបោះឆ្នោតនោះទេ។

បើតាមគ.ជ.ប ការដាក់ភ្នាក់ងារគណបក្សនយោបាយ ដើម្បីចូលរួមសង្កេតមើលដំណើរការបោះឆ្នោតនៅតាមការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត គឺជាសិទ្ធិរបស់គណបក្សនយោបាយ។

ការសម្រេចដាក់ ឬមិនដាក់ភ្នាក់ងារគណបក្សនយោបាយ គឺអាស្រ័យទៅលើលទ្ធភាពរបស់គណបក្សនយោបាយនីមួយៗ។ ទោះបីជាអវត្តមានភ្នាក់ងារគណបក្សនយោបាយមួយចំនួនក៏ដោយ ក៏នៅមានគណបក្សនយោបាយច្រើនផ្សេងទៀត បានដាក់ភ្នាក់ងាររបស់ខ្លួន ដើម្បីចូលរួមសង្កេតដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី០៦ នៅគ្រប់ការិយាល័យបោះឆ្នោត៕

សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ដូចខាងក្រោម៖

អត្ថបទទាក់ទង