ខ្មែរប៉ុស្ដិ៍ Close

លោក ញឹម វណ្ណដា បញ្ជាក់អំពីការខូចខាត នៅក្នុងខេត្តចំនួន៧ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងខ្លាំងជាងគេ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៩ ខែកក្កដា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 52
លោក ញឹម វណ្ណដា បញ្ជាក់អំពីការខូចខាត នៅក្នុងខេត្តចំនួន៧ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងខ្លាំងជាងគេ លោក ញឹម វណ្ណដា បញ្ជាក់អំពីការខូចខាត នៅក្នុងខេត្តចំនួន៧ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងខ្លាំងជាងគេ

លោក ញឹម វណ្ណដា ទេសរដ្ឋមន្ដ្រីទទួលបន្ទុក អនុប្រធានប្រចាំការ និងជាប្រធានគណៈកម្មាធិការប្រតិបត្តិ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨នេះ បានធ្វើការបញ្ជាក់អំពីការខូចខាត នៅក្នុងខេត្តចំនួន៧ ដែលរងគ្រោះដោយសារតែជំនន់ទឹកភ្លៀង តាមរយៈរបាយការណ៍ ដែលបានផ្ញើរជូនលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នៅថ្ងៃនេះតែម្តង។

នៅក្នុងរបាយការណ៍បានបញ្ជាក់ថា មានខេត្តចំនួន៧ ដែលទទួលរងការខូតខាត ដោយសារតែជំនន់ទឹកភ្លៀង រួមមាន ខេត្តកោះកុង កំពង់ស្ពឺ ប៉ៃលិន បាត់ដំបង កំពត កែប និងខេត្ដព្រះសីហនុ។ ជំនន់ទឹកភ្លៀង គឺបង្កឡើងដោយ ឥទ្ធិពលព្យុះទី៩ ឈ្មោះ សុន ទីញ កំពុងរំកិលទៅក្បែរដីគោកក្រុងហាណូយ ស្របពេលដែលព្យុះទី១០ កំពុងវិវត្ដកើតឡើង។

លោកទេសរដ្ឋមន្រ្ដី ញឹម វណ្ណដា បានឱ្យដឹងថា ដើម្បីឆ្លើយតបក្នុងការសង្គ្រោះបន្ទាន់ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ក៏បានអំពាវនាវមុនរដូវវស្សាឱ្យអាជ្ញាធរដែនដី និងប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន និងត្រៀមបង្ការខ្ពស់ ចំពោះគ្រោះធម្មជាតិ ដូចជា ទឹកជំនន់ ខ្យល់ព្យុះ រន្ទះបាញ់ ដែលអាចកើតមានតាមការព្យាករណ៍របស់ក្រសួងជំនាញ ដើម្បីកាត់បន្ថយផលប៉ះពាល់ និងខូចខាតទាំងទ្រព្យសម្បត្តិ ផលដំណាំ និងអាយុជីវិត។

ក្នុងឱកាសចុះពិនិត្យផ្ទាល់កន្លែងរងគ្រោះដោយសារជំនន់ទឹកភ្លៀង លោកទេសរដ្ឋមន្រ្ដីបានអំពាវណែនាំដល់ប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នកាន់តែខ្ពស់ ចំពោះកូនក្មេងតូចៗពីសត្វផ្សេងៗ ដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុ។
ជាពិសេសលោកក៏បានផ្តាំផ្ញើដល់អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធ ត្រូវយកចិត្តទុកដាក់ខ្ពស់ ចំពោះសុវត្ថិភាពប្រជាពលរដ្ឋ និងត្រៀមបង្ការជួយសង្គ្រោះឲ្យបានទាន់ពេលវេលា មិនត្រូវឲ្យប្រជាពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់នោះទេ ត្រូវនាំពួកគាត់មកកាន់ទីទួលសុវត្ថិភាពឲ្យបានទាន់ពេលវេលា៕

អត្ថបទទាក់ទង