ខ្មែរប៉ុស្ដិ៍ Close

    ស្ថានភាពទឹកជំនន់នៅស្ពានសំរោង បានបន្តកើនឡើងជាថ្មី

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១៨ ខែកក្កដា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 442
    ស្ថានភាពទឹកជំនន់នៅស្ពានសំរោង បានបន្តកើនឡើងជាថ្មីស្ថានភាពទឹកជំនន់នៅស្ពានសំរោង បានបន្តកើនឡើងជាថ្មី

    មកដល់ម៉ោង​ ០៧:០០ ​នាទីព្រឹក​ ថ្ងៃ​ទី​ ១៨​ ខែ​កក្កដា​ ឆ្នាំ​២០១៨​ ស្ថានភាព​ជំនន់ទឹកភ្លៀងនៅផ្លូវជាតិលេខ៤ ចំណុចស្ពានស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ បើប្រៀបធៀបកាលពីយប់រំលងអាធ្រាតទឹកបានបន្ត​ឡើង​​ជាថ្មីទៀត ដោយ​សារ​អាកាសធាតុ​មាន​ភ្លៀង​ធ្លាក់​ជាបន្តបន្ទាប់​​ ។

    តាម​ការ​សន្និដ្ឋាន​ បើស្ថានភាពអាកាសធាតុមេឃនៅតែភ្លៀង​ទឹក​អាច​ឡើងលិចលើបង្កាន់ដៃស្ពាន​ឡើងវិញ ។
    ចំពោះ​មុខ ​ការធ្វើ​ចរាចរលើដងផ្លូវជាតិត្រូវបន្តផ្អាកជាបណ្តោះអាសន្ន​ ឯការធ្វើដំណើររបស់ប្រជាពលរដ្ឋ នៅក្នុងតំបន់រងគ្រោះ អាជ្ញាធរ និងសមត្ថកិច្ច បានជួយសម្រួលដោយធ្វើការដឹកជញ្ជូនតាមទូក និង អូប័រ ចល័ត ៕