ខ្មែរប៉ុស្ដិ៍ Close

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យដំណើរការកសាងផ្លូវបេតុងប្រវែង១៦គីឡូម៉ែត្រ ពីឃុំព្រែករំដែងដល់ឃុំព្រែកពោធិ៍ ក្នុងស្រុកស្រីសន្ធរ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១៧ ខែកក្កដា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 87
អភិបាលខេត្តកំពង់ចាម ចុះពិនិត្យដំណើរការកសាងផ្លូវបេតុងប្រវែង១៦គីឡូម៉ែត្រ ពីឃុំព្រែករំដែងដល់ឃុំព្រែកពោធិ៍ ក្នុងស្រុកស្រីសន្ធរ អភិបាលខេត្តកំពង់ចាម ចុះពិនិត្យដំណើរការកសាងផ្លូវបេតុងប្រវែង១៦គីឡូម៉ែត្រ ពីឃុំព្រែករំដែងដល់ឃុំព្រែកពោធិ៍ ក្នុងស្រុកស្រីសន្ធរ

កំពង់ចាម៖ នៅថ្ងៃទី១៧ ខែកក្តដា ឆ្នាំ២០១៨នេះ លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម បានចុះត្រួតពិនិត្យផ្លូវមួយខ្សែ ដែលកំពុងដំណើរការកសាងផ្លូវបេតុង ផ្លូវលេខ ៧០B ប្រវែង១៦គីឡូម៉ែត្រ ពីឃុំព្រែករំដែង ដល់ឃុំព្រែកពោធិ៍ នៅក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ជាអំណោយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាសំណូមពររបស់ប្រជាពលរដ្ឋអ្នកស្រុកស្រីសន្ធរ។ ផ្លូវនេះត្រូវបានកសាងឡើង ក្រោមការឧបត្ថមដោយ ក្រុមហ៊ុន បុរី ប៉េង ហួត គ្រុប ដែលចំណាយថវិកាសាងសង់ប្រមាណ ៦លានដុល្លាអាមេរិក ដើម្បីជាចំណងដៃទុកជូនប្រជាពលរដ្ឋ ងាយស្រួលក្នុងការធ្វើដំណើរប្រកបរបរចិញ្ចឹមជីវភាពរស់នៅប្រចាំថ្ងៃ។

គួរបញ្ជាក់ផងដែរថា ផ្លូវបេតុងមួយខ្សែដែលកំពុងកសាងនេះ គឺបានប្រមាណជាង៣០%ហើយ និងបានធ្វើឲ្យប្រជាពលរដ្ឋសម្តែងភាពសប្បាយរីករាយ ខណ:ប្រជាពលរដ្ឋលែងជួបការលំបាកក្នុងការធ្វើដំណើរ ដោយពីមុនមករអិលផង ក្រឡុកផង ហើយពិបាកក្នុងការធ្វើដំណើរឆ្លងកាត់ ប្រជាពលរដ្ឋមានការសប្បាយរីករាយចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោយការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានយកចិត្តទុកយ៉ាងខ្លាំង នូវហេដ្ឋារចនាសម្ពន្ធ័នៅតាមមូលដ្ឋាន ផ្លូវ ទឹក ភ្លើង ជូនប្រជាជនទូទៅ ក្នុងការកាត់បន្ថយភាពក្រីក្រផង និងសម្រួលរាល់ទុក្ខលំបាកនៃជីវភាពរស់នៅរបស់ប្រជាជនផងដែរ៕

អត្ថបទទាក់ទង