ខ្មែរប៉ុស្ដិ៍ Close

ទើបភ្ជាប់ពាក្យសោះ នីរ​ត្ន័ អាចមានឱកាសចេញទៅ​ជួប​គូ​ដណ្តឹង​នៅ​អូស្ត្រាលី​ !

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី១៦ ខែកក្កដា ឆ្នាំ២០១៨ កំសាន្ដ & ប្លែកៗ 71
ទើបភ្ជាប់ពាក្យសោះ នីរ​ត្ន័ អាចមានឱកាសចេញទៅ​ជួប​គូ​ដណ្តឹង​នៅ​អូស្ត្រាលី​ ! ទើបភ្ជាប់ពាក្យសោះ នីរ​ត្ន័ អាចមានឱកាសចេញទៅ​ជួប​គូ​ដណ្តឹង​នៅ​អូស្ត្រាលី​ !

​គ្រាន់តែ​ភ្ជាប់ពាក្យ​ប៉ុន្មាន​ថ្ងៃ​សោះ​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ថោ​ន នីរ​ត្ន័ ក៏មាន​សំណាង​បាន​ចេញទៅ​ប្រទេស​អូស្ត្រាលី​ភ្លាមៗ​នៅ​ថ្ងៃទី ១៦ នេះ។ ជាមួយនឹង​អារម្មណ៍​រំភើប​ តារាចម្រៀង​រូបនេះ​បាន​និយាយថា ១៤ ម៉ោង​ទៀត​នាង​និង​បាន​ជួប​មុខ​គូ​ដណ្តឹង​ហើយ។ មាន​អ្នកគាំទ្រជាច្រើន​បាន​សម្តែង​ការ​សាទរ​និង​ជូនពរ​ចំពោះ​ការធ្វើដំណើរ​ឆ្លង​ទ្វីប​របស់ នីរ​ត្ន័។

​ការចាកចេញ​ទៅ​ប្រទេស​អូស្ត្រាលី​របស់​ម្ចាស់​បទ​ «​វ៉​ល់ៗ​» រូបនេះ​បានធ្វើឱ្យ​មហាជន​ជាច្រើន​កោតសរសើរ​ពី​សំណាង​របស់​នាង​ដែល មានឱកាស​បានចេញ​ទៅ​អូស្ត្រាលី​ក្រោយ​ភ្ជាប់ពាក្យ​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ។ បើតាមការលើកឡើងរ​បស់ នីរ​ត្ន័ បានឱ្យដឹងថា​​ការចេញទៅ​អូស្ត្រាលី​លើក​នេះ​គឺ​នាង​ចេញទៅ​ដើរលេង​ជា​លក្ខណៈ​ឯកជន​តែប៉ុណ្ណោះ។ នាង​និង​ត្រលប់មក​ស្រុក​ខ្មែរ​វិញ​ប្រឡូក​ក្នុង​សិល្បៈដដែល។ មិនមែនជាការចេញទៅរស់នៅទីនោះឡើយ។

​នីរ​ត្ន័ មិនបាន​បញ្ជាក់ថា​នាង​ស្នាក់នៅ​អូស្ត្រាលី​រយៈពេល​ប៉ុន្មាន​ខែ​ឡើយ។ អ្វីដែល​ចាប់អារម្មណ៍​គេ​សង្កេតឃើញ នីរ​ត្ន័ ហាក់​មាន​អារម្មណ៍រំភើប​សម្រាប់​ការចេញ​ទៅ​អូស្ត្រាលី​លើក​នេះ​ព្រោះ​នាង​មានឱកាស​បាន​ទៅ​ជួប​មុខ​គូ​ដណ្តឹង​និង​ដើរ​កម្សាន្ត​ហើយ​ជា​ពេលវេលា​ដែល​នាង និង​គូ​ដណ្តឹង​កាន់តែ​បង្កើន​ចំណង​ស្នេហ៍​ផ្អែមល្ហែម​ជាង​មុន​ថែមទៀត៕