ឯកឧត្តម ទៀ សីហា ថ្លែងអំណរគុណម៉ាឡេស៊ីក្នុងការ សម្របសម្រួលស្វែងរកដំណោះស្រាយដោយសន្តិវិធីនិងផ្អែកលើច្បាប់អន្តរជាតិទៅលើបញ្ហាព្រំដែនកម្ពុជា-ថៃ
ឯកឧត្តម ទៀ សីហា ថ្លែងអំណរគុណម៉ាឡេស៊ីក្នុងការ សម្របសម្រួលស្វែងរកដំណោះស្រាយដោយសន្តិវិធីនិងផ្អែកលើច្បាប់អន្តរជាតិទៅលើបញ្ហាព្រំដែនកម្ពុជា-ថៃ
យោងតាមការបង្ហោះផ្សាយរបស់ក្រសួងការពារជាតិបានឲ្យដឹងថានៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបានទទួលស្វាគមន៍ ឯកឧត្តម ដាតុ សេរី ម៉ូហាម៉េដ ខាលេដ ប៊ីន ណ័រឌីន “Dato’ Seri Mohamed Khaled bin Nordin” រដ្ឋមន្រ្តីក្រសួងការពារជាតិម៉ាឡេស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានគូសបញ្ជាក់ថា នេះជាដំណើរទស្សនកិច្ចជាផ្លូវការលើកទី១ របស់ឯកឧត្តម រដ្ឋមន្រ្តីក្រសួងការពារជាតិម៉ាឡេស៊ី បន្ទាប់ពីយើងបានជួបពិភាក្សាការងារជាច្រើនលើកក្នុងវេទិកាអន្តរជាតិផ្សេងៗហើយថ្ងៃនេះឯកឧត្តមពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងដែលមានឱកាសបានទទួលមិត្តម៉ាឡេស៊ី នៅទីស្តីការក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា។
ក្រសួងការពារជាតិ សូមថ្លែងអំណរគុណនិងកោត សរសើរចំពោះកិច្ចខិតខំរបស់ថ្នាក់ដឹកនាំរបស់ភាគីមិត្តម៉ាឡេស៊ីក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយ ដោយសន្តិវិធីនិងផ្អែកលើច្បាប់អន្តរជាតិទៅលើបញ្ហាព្រំដែនកម្ពុជា-ថៃ និងការដឹកនាំក្រុមអ្នកសង្កេតការណ៍អាស៊ានដើម្បីចូលរួមក្នុងបេសកកម្មស្វែងរកសន្តិភាពសម្រាប់ប្រជាពលរដ្ឋនៃប្រទេសកម្ពុជាដែលការណ៍នេះមិនត្រឹមតែជាការស្វែងរកសន្តិភាពសម្រាប់កម្ពុជាប៉ុណ្ណោះទេ តែក៏ជាការរួមចំណែកក្នុងការពង្រឹងសាមគ្គីភាព និងមជ្ឈភាពអាស៊ាន ក្នុងការស្វែងរកសន្តិភាពសម្រាប់តំបន់និងពិភពលោកផងដែរ។
Friday August 7, 2026
His Excellency General Tea Seiha, Deputy Prime Minister and Minister of National Defense, Welcome, His Excellency Dato’ Seri Mohamed Khaled bin Nordin, Minister of Defence of Malaysia, to his courtesy call and working discussion.
This is the first official visit by His Excellency the Minister of Defense of Malaysia, following our many previous discussions at various international forums. Today, I am truly delighted to have the opportunity to welcome our Malaysian friend to the Ministry of National Defence of the Kingdom of Cambodia.
The Ministry of National Defense express its gratitude and appreciation for the efforts of the leadership of our Malaysian friend in facilitating a peaceful resolution based on international law regarding the Cambodia-Thailand border issue, as well as leading the ASEAN Observer Team to participate in the peace-seeking mission for the people of Cambodia. This not only seeks peace for Cambodia, but also contributes to strengthening ASEAN solidarity and centrality in pursuing peace for the region and the world.




