ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ នៅក្នុងជីវិតពិត និងសមរភូមិ គ្មានលេសសម្រាប់បរាជ័យឡើយ គឺត្រូវរៀនម្ចាស់ការដោះស្រាយដោយខ្លួនឯង

ដោយ៖សូ សែនឬទ្ធា | ម្សិលមិញ ម៉ោង 10:29 am ព័ត៌មានទូទៅ 104
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ នៅក្នុងជីវិតពិត និងសមរភូមិ គ្មានលេសសម្រាប់បរាជ័យឡើយ គឺត្រូវរៀនម្ចាស់ការដោះស្រាយដោយខ្លួនឯង សម្តេចធិបតី ហ៊ុន ម៉ាណែត៖ នៅក្នុងជីវិតពិត និងសមរភូមិ គ្មានលេសសម្រាប់បរាជ័យឡើយ គឺត្រូវរៀនម្ចាស់ការដោះស្រាយដោយខ្លួនឯង

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា ការធ្វើការងារឱ្យជោគជ័យក្នុងជីវិតពិត គឺទាមទារឱ្យមនុស្សម្នាក់ៗមានស្មារតីម្ចាស់ការ ជឿជាក់លើខ្លួនឯង និងប្រកាន់ខ្ជាប់នូវឥរិយាបថទទួលខុសត្រូវ ដោយមិនត្រូវយកលេស ឬទម្លាក់កំហុសទៅលើកត្តាខាងក្រៅនោះឡើយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតនៃសកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច (RULE)។

នាឱកាសនោះផងដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងចែករំលែកនូវបទពិសោធន៍ផ្ទាល់ខ្លួនកាលនៅសិក្សានៅសាលាយោធាអាមេរិក ដោយបានបញ្ជាក់ថា សាលាយោធាបានបណ្តុះបណ្តាល និងបង្រៀនឱ្យយើងយល់ថា អ្វីៗទាំងអស់គឺស្ថិតនៅលើខ្លួនយើងផ្ទាល់។ ប្រសិនបើយើងចាប់ផ្តើមយកមូលហេតុ ឬលេសខាងក្រៅមកអាង នោះយើងនឹងបាត់បង់ស្មារតីម្ចាស់ការ និងខកខានក្នុងការខិតខំប្រឹងប្រែង ពីព្រោះនៅក្នុងជីវិតពិត ឬនៅលើសមរភូមិគឺគ្មានជម្រើសច្រើននោះទេ បើគេឱ្យទ័ពប៉ុណ្ណឹង ថ្នាក់លើអត់មានបញ្ជូនអ្វីមួយមកជួយ ត្រូវតែរកវិធីដោះស្រាយ អត់មានអង្គុយស្លាប់ អង្គុយបរាជ័យ ហើយស្រែកប្រាប់គេថា ថ្នាក់លើមិនឱ្យកាំភ្លើង មិនឱ្យអ្វីៗមកជួយនោះទេ គឺត្រូវដោះស្រាយខ្លួនឯង។

ជាមួយគ្នានោះផងដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងបញ្ជាក់ថា ការបណ្តុះបណ្តាលគឺបែបនេះ ព្រោះកាលនៅជាសិស្សប្រហែលជាមានការរអ៊ូរទាំខ្លះ ប៉ុន្តែនៅពេលឆ្លងកាត់រួច ទើបដឹងថា ការអប់រំទាំងនោះ មិនមែនគ្រាន់តែបង្រៀនឱ្យចេះបាញ់កាំភ្លើង ឬចេះវាស់មុំប៉ុណ្ណោះទេ ប៉ុន្តែអ្វីដែលសំខាន់បំផុត គឺការកសាងឥរិយាបថទទួលខុសត្រូវ ក្នុងការដោះស្រាយបញ្ហាជីវិតជាក់ស្តែង៕

អត្ថបទទាក់ទង