នេះជាទិដ្ឋភាពដែលមិនសូវបានឃើញ មនុស្សអ៊ូងអរពេញទីតាំងតែម្តង! គ្រាន់តែឮថា GANZBERG រៀបចំយុទ្ធនាការប្រលែងកូនត្រី បងប្អូនប្រជាពលរដ្ឋជាច្រើននាក់សម្រុកមកជួបជុំគ្នា ដើម្បីរួមគ្នាប្រលែងកូនត្រី ជាមួយ GANZBERG ក្នុងបេសកកម្មថែរក្សាធនធានធម្មជាតិ
នេះជាទិដ្ឋភាពដែលមិនសូវបានឃើញ មនុស្សអ៊ូងអរពេញទីតាំងតែម្តង! គ្រាន់តែឮថា GANZBERG រៀបចំយុទ្ធនាការប្រលែងកូនត្រី បងប្អូនប្រជាពលរដ្ឋជាច្រើននាក់សម្រុកមកជួបជុំគ្នា ដើម្បីរួមគ្នាប្រលែងកូនត្រី ជាមួយ GANZBERG ក្នុងបេសកកម្មថែរក្សាធនធានធម្មជាតិ
ថ្ងៃនេះបរិយាកាសនៅរុនតាឯក ខេត្តសៀមរាប ពិតជាអ៊ូអរ និងពោរពេញដោយស្មារតីចូលរួម ពីសំណាក់បងប្អូនប្រជាពលរដ្ឋ អាជ្ញាធរ និងថ្នាក់ដឹកនាំជាច្រើន ដែលបានមករួមគ្នាក្នុងយុទ្ធនាការប្រលែងកូនត្រីជាមួយ GANZBERG ដែលយុទ្ធនាការនេះត្រូវបានរៀបចំឡើងក្នុងរដូវបិទនេសាទ ដោយសហការជាមួយរដ្ឋបាលខេត្ត មន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ដើម្បីរួមចំណែកបង្កើនធនធានជលផល និងថែរក្សាប្រព័ន្ធអេកូឡូស៊ីឱ្យកាន់តែប្រសើរសម្រាប់សង្គមជាតិ។
កូនត្រីជាច្រើនប្រភេទមានតាំងពី ត្រីប្រា ត្រីអណ្ដែង ត្រីគល់រាំង ត្រីឆ្លាំង ត្រីដំរី ត្រីគល់រាំង ត្រីរាជ និងជាច្រើនប្រភេទទៀត ដែលត្រូវបានប្រលែងចូលទៅក្នុងប្រភពទឹកធម្មជាតិ ដើម្បីជួយស្ដារនិងបង្កើនចំនួនត្រីឱ្យមានភាពសម្បូរបែបឡើងវិញនាពេលអនាគត។
អ្វីដែលធ្វើឱ្យកម្មវិធីកាន់តែមានអត្ថន័យនោះ គឺការចូលរួមយ៉ាងសកម្មពីសំណាក់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលបាននាំគ្នាមកជួយប្រលែងត្រីយ៉ាងច្រើនកុះករ បង្កើតបានជាទិដ្ឋភាពដ៏រស់រវើក និងពោរពេញដោយសាមគ្គីភាព។
ជាមួយគ្នានេះផងដែរ GANZBERG ក៏បានចែកមួកសុវត្ថិភាពជូនដល់បងប្អូនដែលបានចូលរួមក្នុងកម្មវិធី ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពចរាចរណ៍ និងការធ្វើដំណើរប្រកបដោយការទទួលខុសត្រូវ។
គួររំលឹកផងដែរថា យុទ្ធនាការប្រលែងកូនត្រីរបស់ GANZBERG ត្រូវបានអនុវត្តនៅក្នុងខេត្តចំនួន ៣ រួមមាន ខេត្តសៀមរាប ខេត្តកំពង់ធំ និងខេត្តកំពង់ឆ្នាំង ដែលនេះគឺជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់ GANZBERG ក្នុងការចូលរួមថែរក្សាធនធានធម្មជាតិ ការពារប្រព័ន្ធអេកូឡូស៊ី និងបង្កើតអត្ថប្រយោជន៍រួមជូនសហគមន៍ និងសង្គមជាតិឱ្យបានយូរអង្វែង សម្រាប់អនាគត។




