ខ្មែរប៉ុស្ដិ៍ Close

ឯកឧត្តមមន្ត្រី ប្រាក់ សុខុន៖ កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការបំពេញតាមគ្រប់កាតព្វកិច្ចនិងស្មារតីនៃអនុសញ្ញាអូតាវ៉ា

ដោយ៖សូ សែនឬទ្ធា | 8 ម៉ោងមុន ព័ត៌មានទូទៅ 24
ឯកឧត្តមមន្ត្រី ប្រាក់ សុខុន៖ កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការបំពេញតាមគ្រប់កាតព្វកិច្ចនិងស្មារតីនៃអនុសញ្ញាអូតាវ៉ា ឯកឧត្តមមន្ត្រី ប្រាក់ សុខុន៖ កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការបំពេញតាមគ្រប់កាតព្វកិច្ចនិងស្មារតីនៃអនុសញ្ញាអូតាវ៉ា

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសបានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត និង ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីផ្ទេរ-ប្រគល់សមិទ្ធផលនៃគម្រោងសមាហរណកម្មការបោសសម្អាតមីននិងជួយសង្គ្រោះជនពិការដោយសារមីន ដំណាក់កាលទី២ និងការបើកគម្រោងដំណាក់កាលទី៣ ក្រោមហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ស៊ីម៉ាក់ “មរតកតេជោ” នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

បើយោងតាមសេចក្តីប្រកាសព័ត៌មាននោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានវាយតម្លៃខ្ពស់និងកោតសរសើរយ៉ាងស្មោះស្ម័គ្រដល់អង្គភាពសម្អាតមីនទាំងអស់ដែលបានខិតខំប្រឹងប្រែងបោសសម្អាតផ្ទៃដីបានចំនួនជាង៣,៥៤២គីឡូម៉ែត្រក្រឡានិងរុករកឃើញនិងកម្ទេចចោលគ្រាប់មីនប្រឆាំងមនុស្សគ្រប់ប្រភេទបានចំនួនជាង៤.៥លានគ្រាប់ ដោយក្នុងនោះអង្គភាព CMAC បោសសម្អាតផ្ទៃដីបានចំនួនប្រមាណ២,១៣៦គីឡូម៉ែត្រក្រឡា សម្រាប់ប្រជាជនធ្វើស្រែចម្ការដើម្បីចិញ្ចឹមជីវិត។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានរំលឹកពីពលិកម្មរបស់អ្នកដោះមីនដែលបានរងរបួសនិងបាត់បង់ជីវិតក្នុងអំឡុងពេលប្រតិបត្តិការបោសសម្អាតមីនរបស់ពួកគេ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានបញ្ជាក់ផងដែរថា ក្នុងនាមជាប្រទេសដែលរងគ្រោះពីបញ្ហាគ្រាប់មីនធ្ងន់ធ្ងរបំផុតមួយក្នុងពិភពលោកនិងជារដ្ឋភាគីនៃអនុសញ្ញាមីនអន្តរជាតិអូតាវ៉ា កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការបំពេញតាមគ្រប់កាតព្វកិច្ចនិងស្មារតីនៃអនុសញ្ញាអន្តរជាតិនេះ។ កម្ពុជាក៏មានមោនទនភាព ដែលបានបញ្ជូនកងកម្លាំងបោសសម្អាតមីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះចូលរួមបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ (UN)៕

អត្ថបទទាក់ទង