ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន រំលឹកពីចំណងមិត្តភាពរបស់អតីតមេដឹកនាំអាស៊ានកាលពី១០ឆ្នាំមុន

ដោយ៖Sreyleak | ថ្ងៃពុធ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ ព័ត៌មានទូទៅ 222
សម្តេចតេជោ ហ៊ុន សែន រំលឹកពីចំណងមិត្តភាពរបស់អតីតមេដឹកនាំអាស៊ានកាលពី១០ឆ្នាំមុន សម្តេចតេជោ ហ៊ុន សែន រំលឹកពីចំណងមិត្តភាពរបស់អតីតមេដឹកនាំអាស៊ានកាលពី១០ឆ្នាំមុន

 

 

យោងតាមការបង្ហោះផ្សាយនៅលើបណ្តាញសង្គមរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលមានខ្លឹមសារទាំងស្រុងថា៖ 

ខ្ញុំទទួលបានរូបថតមួយសន្លឹកដែល ឯកឧត្តម លី សៀនឡុង អតីតនាយករដ្ឋមន្ត្រីសិង្ហបុរីបង្ហោះរំលឹកខួប១០ឆ្នាំនៃការប្រជុំអាស៊ាន-អាមេរិក(17.2.2016.17.2.2026) ដែលអតីតប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា ធ្វើជាម្ចាស់ផ្ទះ។

ខ្ញុំនៅចាំបានថាពេលនោះ ឯកឧត្តម លី សៀនឡុង ជាអ្នកថតនិងបង្ហោះលើគណនីFacebook របស់គាត់។ និយាយតាមត្រង់ពេលនោះមេដឹកនាំអាស៊ានពិតជាមានការស្រឡាញ់រាប់អានគ្នាខ្លាំងណាស់។ ក្នុងចំណោមនាយករដ្ឋមន្ត្រីទាំង៤នាក់ នេះខ្ញុំមានអាយុតិចជាងគេនិងឯកឧត្តម ថោង លន់(ឡាវ) អាយុច្រើនជាងគេ។ សូមផ្តាំសួរសុខទុក្ខថ្នាក់ដឹកនាំទាំង៣រូប និងសូមអរគុណឯកឧត្តម លី សៀន ឡុង ដែលបានចែករំលែករូបថតនេះដល់ពួកយើង៕

អត្ថបទទាក់ទង