ខ្មែរប៉ុស្ដិ៍ Close

Liverpool ទិញ​បាន​កីឡាករម្នាក់​ទៀត​ហើយ ដើម្បីមក​ជួយ​តំបន់​បម្រើ​

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី១៣ ខែកក្កដា ឆ្នាំ២០១៨ កីឡា - សុខភាព 528
Liverpool ទិញ​បាន​កីឡាករម្នាក់​ទៀត​ហើយ ដើម្បីមក​ជួយ​តំបន់​បម្រើ​ Liverpool ទិញ​បាន​កីឡាករម្នាក់​ទៀត​ហើយ ដើម្បីមក​ជួយ​តំបន់​បម្រើ​

Liverpool បាន​ឈាន​ដល់​កិច្ច​ព្រមព្រៀង​ជាមួយ​ Stoke City ទិញ​យក​ Xherdan Shaqiri ដែល​គ្រោង​ធ្វើ​តេស្ត​សុខភាព​នៅ​ចុង​សប្ដាហ៍​នេះ។​​

ក្រុម​រហស្សនាម​ថា​ហង្ស​ក្រហម​បាន​បង្ហាញ​ខ្លួន​សមាជិក​ថ្មី​២​រូប​ហើយ​ដើម្បី​ត្រៀម​រដូវ​កាល​ថ្មី​ដែល​សុទ្ធ​តែ​ជា​ខ្សែ​បម្រើ​ មាន​ដូចជា Naby Keita និង​ Fabinho ហើយ​​ពេល​នេះ​ជិត​បាន​ខ្សែ​បម្រើ​ល្បឿន​លឿន​ម្នាក់​ទៀត​ពី​ Stoke City ដែល​ត្រូវ​ធ្លាក់​ទៅ​លេង​នៅ​លីគ​លំដាប់​ទី​២​របស់​អង់គ្លេស។​

យោង​តាម​ Telegraph ឲ្យ​ដឹង​ថា​ Liverpool ត្រូវ​ចំណាយ​ ១៣,៧៥​ លាន​ផោន​លើ​តម្លៃ​ខ្លួន​ខ្សែ​បម្រើ​វ័យ​២៦​ឆ្នាំ​ដែល​ពួកគេ​ធ្លាប់​តាម​ទិញ​ម្ដង​តែ​មិន​ជោគជ័យ​កាល​ពី​ជំនាន់​លោក​ Brendan Rodgers។ Shaqiri អាច​ពាក់​លេង​២៣​ដែល​ខ្លួន​ប្រើ​នៅ​ជម្រើស​ជាតិ​ស្វីស​ ស្របពេល​នៅ​ Liverpool លេខ​នេះ​ទំនេរ​ស្រាប់​ក្រោយ​ការ​ចាកចេញ​របស់​ Emre Can ទៅ​ Juventus។

Xherdan Shaqiri ធ្លាប់​លេង​ឲ្យ​ក្លឹប​ធំៗ​ជា​ច្រើន​តែ​មិន​សូវ​ជោគជ័យ​ដូចជា Bayern Munich និង​ Inter Milan ទើប​តែ​នៅ​ Stoke City ប៉ុណ្ណោះ​ដែល​រូប​គេ​លេង​ជា​ជម្រើស​ដំបូង​បាន​ទៀងទាត់៕

អត្ថបទទាក់ទង