ខ្មែរប៉ុស្ដិ៍ Close

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សុខទុក្ខរបស់បងប្អូនភៀសសឹកគឺជាសុខទុក្ខរបស់រាជរដ្ឋាភិបាលនិងប្រជាពលរដ្ឋទូទាំងប្រទេស

ដោយ៖Sreyleak | 15 ម៉ោងមុន ព័ត៌មានទូទៅ 52
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សុខទុក្ខរបស់បងប្អូនភៀសសឹកគឺជាសុខទុក្ខរបស់រាជរដ្ឋាភិបាលនិងប្រជាពលរដ្ឋទូទាំងប្រទេស សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សុខទុក្ខរបស់បងប្អូនភៀសសឹកគឺជាសុខទុក្ខរបស់រាជរដ្ឋាភិបាលនិងប្រជាពលរដ្ឋទូទាំងប្រទេស

 

 

យោងតាមការបង្ហោះផ្សាយនៅក្នុងបណ្តាញសង្គមបានឱ្យដឹងថាសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹកចំនួន១.២៤៨គ្រួសារ មកពីភូមិព្រៃចាន់និងភូមិជោគជ័យដែលកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាពក្នុងបរិវេណវត្តចាន់ស៊ីសាមគ្គីរតនារាម ស្ថិតនៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

សូមបញ្ជាក់ថារាជរដ្ឋាភិបាលបាននិងកំពុងខិតខំគ្រប់មធ្យោបាយដេីម្បីបញ្ជៀសការផ្ទុះសង្គ្រាមឡេីងវិញនិងខិតខំរៀបចំការស្នាក់នៅបណ្តោះអាសន្នដល់បងប្អូន អ៊ំពូមីង តាយាយដែលត្រូវចាកឆ្ងាយពីលំនៅដ្ឋានមិនទាន់អាចត្រឡប់ទៅវិញក្នុងពេលនេះដេីម្បីជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃឱ្យកាន់តែល្អប្រសេីរទាំងសុវត្ថិភាព និងបរិស្ថានស្អាត។ នេះគឺបញ្ជាក់ច្បាស់ថារាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋណាម្នាក់នោះទេ “សុខទុក្ខរបស់ប្រជាពលរដ្ឋគឺជាសុខទុក្ខរបស់រាជរដ្ឋាភិបាលនិងប្រជាពលរដ្ឋទូទាំងប្រទេស”៕

អត្ថបទទាក់ទង