ខ្មែរប៉ុស្ដិ៍ Close

ទើបសុំរៀបការមិនទាន់បានប៉ុន្មានថ្ងៃផង ស្រាប់តែ Justin Bieber ត្រៀមខ្លួននឹងក្លាយជាឪពុកគេបាត់

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី១២ ខែកក្កដា ឆ្នាំ២០១៨ កំសាន្ដ & ប្លែកៗ 37
ទើបសុំរៀបការមិនទាន់បានប៉ុន្មានថ្ងៃផង ស្រាប់តែ Justin Bieber ត្រៀមខ្លួននឹងក្លាយជាឪពុកគេបាត់ ទើបសុំរៀបការមិនទាន់បានប៉ុន្មានថ្ងៃផង ស្រាប់តែ Justin Bieber ត្រៀមខ្លួននឹងក្លាយជាឪពុកគេបាត់

ដូចដែលប្រិយមិត្ត អ្នកនិយមតាមដានព័ត៌មានតារាបរទេស បានជ្រាបរួចមកហើយថា ប៉ុន្មានថ្ងៃមុននេះ តារាចម្រៀងលោក Justin Bieber រូបនេះ ទើបតែប្រកាសសុំនាង Hailey Baldwin រៀបការ ដែលព័ត៌មាននេះ បានសាងភាពភ្ញាក់ផ្អើល ដល់មហាជនមិនតិចនោះទេ។

ប៉ុន្តែកាលពីម្សិលមិញ យោងតាមកាសែតបរទេសមួយ បានឲ្យដឹងថា នាង​ Hailey Baldwin មានផ្ទៃពោះរយៈពេលបីខែមកហើយ មុនពេលលោក Justin Bieber សុំនាងរៀបការ។

ប្រភពព័ត៌មានមួយទៀតក៏ បានទម្លាយផងដែរថា នាង Hailey Baldwin បានសម្រេចចិត្តលាក់បាំងការមានផ្ទៃពោះរបស់នាងសិន ព្រោះតែនាង ចង់ប្រកាសវា បន្ទាប់ពីព័ត៌មានទាក់ទងគ្នាជាមួយ Justin Bieber បានបែកធ្លាយ។

ទោះបីជាយ៉ាងណាក៏ដោយ ប្រភពព័ត៌មាននោះ បានបញ្ជាក់ថា នាងមិនមានការព្រួយបារម្ភអ្វីនោះឡើយ ពីព័ត៌មាន នាងមានផ្ទៃពោះ ព្រោះនាងមានបំណងចង់ប្រកាសវា ជាផ្លូវការក្នុងពេលឆាប់ៗនេះស្រាប់ទៅហើយ។

អត្ថបទទាក់ទង