ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម ស៊ី ជីនពីង ពង្រឹងសហប្រតិបត្តិការ កម្ពុជា–ចិន និងគាំទ្រសន្តិភាពតំបន់

ដោយ៖Sreyleak | ថ្ងៃសៅរ៍ ទី៣០ ខែសីហា ឆ្នាំ២០២៥ ព័ត៌មានទូទៅ 348
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម ស៊ី ជីនពីង ពង្រឹងសហប្រតិបត្តិការ កម្ពុជា–ចិន និងគាំទ្រសន្តិភាពតំបន់ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម ស៊ី ជីនពីង ពង្រឹងសហប្រតិបត្តិការ កម្ពុជា–ចិន និងគាំទ្រសន្តិភាពតំបន់

 

នៅថ្ងៃទី៣០ សីហា ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសកម្ពុជា និងចិន។

ឯកឧត្តមប្រធានាធិបតីចិន បានផ្តល់សារៈសំខាន់ចំពោះការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំ។ ចិននឹងបន្តផ្តល់ការសហការគាំទ្រដល់ប្រជាជនកម្ពុជា ក្នុងការកសាងនិងពង្រឹងសមត្ថភាពអភិវឌ្ឍន៍ដោយម្ចាស់ការខ្លួនឯង ព្រមទាំងការការពារអធិបតេយ្យភាពជាតិ។

ក្នុងឱកាសនេះ ប្រទេសចិនក៏បានបង្ហាញការគាំទ្រចំពោះបទឈប់បាញ់រវាងកងទ័ពកម្ពុជានិងថៃ ព្រមទាំងគាំទ្រយន្តការសង្កេតការណ៍របស់អាស៊ាន ដឹកនាំដោយប្រទេសម៉ាឡេស៊ី។ ជាមួយគ្នានេះ ចិនក៏អំពាវនាវឱ្យបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ឱ្យបានឆាប់រហ័ស ដើម្បីរួមចំណែកក្នុងការរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់។

អត្ថបទទាក់ទង