ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំងអំពាវនាវឱ្យអ្នកដំណើរអឺរ៉ុបមានការប្រុងប្រយ័ត្ន និងជៀសវាងការធ្វើដំណើរឆ្លងកាត់ប្រទេសថៃនៅពេលធ្វើដំណើរទៅកម្ពុជា
នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំងបានចេញសេចក្តីជូនដំណឹងដល់អ្នកធ្វើដំណើរទៅប្រទេសកម្ពុជា ដោយឆ្លងកាត់ទីក្រុងបាងកកឱ្យបានជ្រាបថា អ្នកដំណើរអឺរ៉ុបមួយចំនួនដែលបានធ្វើដំណើរទៅប្រទេសកម្ពុជា បានជួបប្រទះនូវបញ្ហា ធ្ងន់ធ្ងរពេលឆ្លងកាត់ (transit) នៅអាកាសយានដ្ឋានទីក្រុងបាងកក
