ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន ធ្វើបទបង្ហាញជូនអនុព័ន្ធយោធា១២ប្រទេសប្រចាំកម្ពុជា អំពីបច្ចុប្បន្នភាពនៃការអនុវត្តសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ
ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន ធ្វើបទបង្ហាញជូនអនុព័ន្ធយោធា១២ប្រទេសប្រចាំកម្ពុជា អំពីបច្ចុប្បន្នភាពនៃការអនុវត្តសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ
យោងតាមការបង្ហោះផ្សាយនៅលើបណ្តាញសង្គមរបស់ក្រសួងការពារជាតិនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥បានឱ្យដឹងថា នៅព្រឹកថ្ងៃចន្ទ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ ធ្វើបទបង្ហាញជូនអនុព័ន្ធយោធាបរទេស ប្រចាំព្រះរាជាណាចក្រកម្ពុជា(MACPP) សរុបចំនួន ១២ប្រទេស នៅទីស្តីការក្រសួងការពារជាតិ។
ឯកឧត្តម រដ្ឋលេខាធិការ បានជម្រាបជូនអំពីបច្ចុប្បន្នភាពនៃការអនុវត្តសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ស្តីពីសន្តិភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាព ដែលបានចុះហត្ថលេខានៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដែលជាមូលដ្ឋានគ្រឹះក្នុងការកសាងឡើងវិញនូវទំនុកចិត្ត សន្តិភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងថៃ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន បានគូសបញ្ជាក់អំពីវិស័យអាទិភាពមួយចំនួន ដែលបានព្រមព្រៀងគ្នាក្រោមសេចក្តីថ្លែងការណ៍រួម ព្រមទាំងបានសង្កត់ធ្ងន់អំពីការអនុវត្តដោយស្មោះត្រង់របស់កម្ពុជាចំពោះការប្តេជ្ញាចិត្ត និងការត្រៀមខ្លួនដើម្បីធ្វើការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយប្រទេសថៃ ដើម្បីផលប្រយោជន៍រួមនៃប្រទេស និងប្រជាជនទាំងពីរ ឈានដល់ការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញបានឆាប់រហ័ស៕
On the morning of Monday, November 10, 2025, His Excellency Lieutenant General Rath Dararoth, Secretary of State of the Ministry of National Defence, delivered a presentation to the Foreign Military Attachés to the Kingdom of Cambodia (MACPP), representing a total of 12 countries, at the Ministry of National Defence.
His Excellency the Secretary of State briefed the attendees on the implementation of the Kuala Lumpur Joint Declaration on Peace, Cooperation, and Prosperity, signed on October 26, 2025, which serves as the foundation for rebuilding trust, peace, and cooperation between Cambodia and Thailand.
His Excellency Lieutenant General Rath Dararoth outlined several priority areas agreed upon under the Joint Declaration and emphasized Cambodia’s sincere commitment and readiness to work closely with Thailand in the common interests of both countries and peoples to achieve a speedy return to normalcy.
