ខ្មែរប៉ុស្ដិ៍ Close

អនុប្រធានទី១ ព្រឹទ្ធសភាកម្ពុជាលោក អ៊ូច បូរិទ្ធ ថ្លែងទាត់ចោលការផ្សាយរបស់កាសែត The Nation ពីទីក្រុងហ្សឺណែវ

ដោយ៖Sreyleak | ថ្ងៃពុធ ទី២២ ខែតុលា ឆ្នាំ២០២៥ ព័ត៌មានទូទៅ 301
អនុប្រធានទី១ ព្រឹទ្ធសភាកម្ពុជាលោក អ៊ូច បូរិទ្ធ ថ្លែងទាត់ចោលការផ្សាយរបស់កាសែត The Nation ពីទីក្រុងហ្សឺណែវ អនុប្រធានទី១ ព្រឹទ្ធសភាកម្ពុជាលោក អ៊ូច បូរិទ្ធ ថ្លែងទាត់ចោលការផ្សាយរបស់កាសែត The Nation ពីទីក្រុងហ្សឺណែវ

(ហ្សឺណែវ)៖ តាមរយៈកិច្ចសម្ភាសន៍ផ្ទាល់ជាមួយលោក អ៊ូច បូរិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភាកម្ពុជា ពីទីក្រុងហ្សឺណែវ បានថ្លែងឲ្យដឹងថា ការផ្សព្វផ្សាយរបស់កាសែត ​The Nation គឺគ្មានការពិតទាំងស្រុង គណៈប្រតិភូកម្ពុជាគ្មានគម្រោងណាមួយដែលបានរៀបចំឲ្យមានការជួបប្រជុំគ្នារវាងគណៈប្រតិភូកម្ពុជា និងគណៈប្រតិភូថៃនោះទេ។

លោក អ៊ូច បូរិទ្ធ បានបញ្ជាក់ថា ការផ្សព្វផ្សាយរបស់កាសែត The Nation គឺជាការបំភ្លៃបង្កើតឲ្យមានរឿងរ៉ាវយល់ច្រឡំគ្នា និងបង្កជាបញ្ហា ប៉ុន្តែតាមការពិតគ្មានរឿងអ្វីទាល់តែសោះ មិនត្រឹមតែប៉ុណ្ណោះទេ សូម្បីតែតួនាទីរបស់លោកជា «អនុប្រធានទី១» ក៏កាសែតមួយនេះសរសេរថា «អនុប្រធានទី២»ផងដែរ។

ការលើកឡើងរបស់លោក អ៊ូច បូរិទ្ធ ពីទីក្រុងហ្សឺណែវ ទីដែលលោកកំពុងដឹកនាំគណៈប្រតិភូព្រឹទ្ធសភាចូលរួមកិច្ចមហាសន្និបាត IPU នៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិ ទីក្រុងហ្សឺណែវ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥។

ការថ្លែងទាត់ចោលការផ្សាយរបស់កាសែត The Nation ខាងលើនេះធ្វើឡើងបន្ទាប់ពីមានការផ្សព្វផ្សាយថា គណៈប្រតិភូសភាកម្ពុជា បានពន្យារពេលកិច្ចប្រជុំទ្វេភាគី ដែលបានគ្រោងទុកជាមួយគណៈប្រតិភូថៃ ក្នុងកិច្ចប្រជុំលើកទី ១៥១ នៃសហភាពអន្តរសភា (IPU) នៅទីក្រុងហ្សឺណែវ ដោយគ្មានកំណត់ដោយមិនផ្តល់ហេតុផលណាមួយឡើយ៕

អត្ថបទទាក់ទង